ព្រឹតិ្តការណ៍ថ្មីៗ

ប្លន់២ថ្ងៃជាប់គ្នា! យកខ្សែលួសរឹតក យកទូរស័ព្ទដៃ ហើយគេចខ្លួនបាត់

3 ខែ មុន 22 តូ សុផល

ភ្នំពេញ ៖ ចោរប្លន់ទៀតហើយ នៅសង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ ជនសង្ស័យអស់ពីមួយក្រុមភ្ជង់ប្លន់យកម៉ូតូលេចចេញជនសង្ស័យម្នាក់ផ្សេងទៀត ធ្វើសកម្មភាពយកខ្សែលួសមករឹតកជនរងគ្រោះ ខណៈដែលកំពុងដេកសម្រាកក្នុងរថយន្ត ប្លន់យកទូរស័ព្ទដៃ បានសម្រេចហើយគេចខ្លួនបាត់ បណ្តាល ឲ្យរងរបួសរយះមុតឈាមស្រោចពេញខ្លួន កាលពីវេលាម៉ោង២និង២០នាទីរំលងអធ្រាត្រ ចូលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ នៅតាមផ្លូវសហព័ន្ធរុស្សី មុខព្រលានយន្តហោះ ភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ ។

ជនរងគ្រោះមានឈ្មោះ មុំ សាន អាយុ៤៣ឆ្នាំ មុខរបររត់រថយន្តឈ្នួល មានទីលំនៅភូមិដូនទាវ ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។ សម្ភារៈបាត់បង់ ទូរស័ព្ទដៃ ម៉ាកOPPO មួយគ្រឿង ។

តាមសម្តីជនរងគ្រោះបានឲ្យដឹងថា មុនកើតហេតុ កាលពីរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ ជនសង្ស័យមិនស្គាល់អត្តសញ្ញាណ មានអាយុជាង៣០ឆ្នាំ បានជួលរថយន្តរបស់គាត់ ម៉ាក សាំយ៉ុងពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ បាតដំបង2A-7909 ជិះធ្វើដំណើរចេញពីខេត្តបាត់ដំបង ប្រាប់ថា មកទទួលបងប្អូនចុះពីយន្តហោះ នៅព្រលានពោធិចិនតុង ក្នុងតម្លៃ១ថ្ងៃ៨០ដុល្លា យ៉ាងហោចណាស់៣ថ្ងៃ និយាយគ្នាត្រូវហើយ ធ្វើដំណើរ មកដល់ចំណុចមុខព្រលាននៅវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី២៥ ហើយជនសង្ស័យក៏ដើរចូលក្នុងព្រលានបាត់ ទុកឲ្យជនរងគ្រោះឈប់ចតរថយន្តរងចាំ លុះច្រើនម៉ោងបន្ទាប់ មកប្រាប់ថាបងប្អូនមិនទាន់មកដល់ ម្តងថាម៉ោងនេះ ម្តងថាម៉ោងនោះ ជនរងគ្រោះចាំយូរពេក ដេកក្នុងរថយន្ត រួមជាមួយជនសង្ស័យ ស្រាប់តែដល់វេលាម៉ោងខាងលើ ពុទ្ធោ ! មិននឹកស្មានដល់ អ្នកជួលរថយន្ត គឺជាចោរប្លន់ ធ្វើសកម្មភាព យកខ្សែលួសមករឹតក ប្លន់យកទ្រព្យសម្បត្តិ ប្រតាយប្រតប់គ្នាក្នុងរថយន្ត បណ្តាលឲ្យមុតរយះហូរឈាមស្រោចខ្លួន ជនសង្ស័យយកបានតែទូរស័ព្ទដៃមួយគ្រឿង លោតចុះគេចខ្លួនចូលទៅក្នុងបុរីព្រីនថោនបាត់ស្រមោល ផ្អើលឆោឡោ សមត្ថកិច្ចចុះទៅសាកសួរ រួចនាំជូនជនរងគ្រោះ ទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍កាកាប២ ដើម្បីស្រាវជ្រាវស្វែងចាប់ខ្លួនជនដៃដល់ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ