ព្រឹតិ្តការណ៍ថ្មីៗ

បុរសម្នាក់បានជេរប្រមាថកម្លាំងអាជ្ញាធរខណ្ឌដូនពេញ យ៉ាងចាស់ដៃ គ្រាន់តែស្នើសុំឲ្យបន្ថយសំឡេងធុងបាស និងបិទភ្លើងព៌ណមួយចំនួន ដែលមានពន្លឺខ្លាំងពេកនៅខាងក្រោយព្រះបរមរាជវាំង  

6 ខែ មុន 211 tnn_admin

ភ្នមំពេញ៖ កាលពីថ្ងៃអង្គារ ១៣រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ដឹកនាំដោយ លោក ចាន់ គន្ថេត អភិបាលរងខណ្ឌដូនពេញ បានចុះអប់រំណែនាំដល់ម្ចាស់អាជីវកម្មលក់ស្រាក្រឡុកដែលបានបើកសំឡេងធុងបាស់ខ្លាំងៗ និងមានភ្លើងពណ៌ចម្រុះ ដែលធ្វើអោយប៉ះពាល់ និងរំខានដល់ ក្នុងព្រះបរមរាជវាំង ដែលជាទីគង្គាប្រថាប់របស់ព្រះមហាក្សត្រ នៃយើង ។

ក្នុងនោះកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ បានធ្វើការអប់រំណែនាំ និងជូនដំណឹងដល់ម្ចាស់អាជីវកម្មលក់សាក្រឡុកនៅពេលយប់ កុំឲ្យបើកសំឡេងធុងបាសឮខ្លាំងៗ និងបិទភ្លើងពណ៌ចម្រុះមួយចំនួន ពួកគាត់ក៏ចូលរួមសហការជាមួយអាជ្ញាធរខណ្ឌ ប៉ុន្តែដោយឡែកមានម្ចាស់ហាងមួយ ដែលមានយីហោឈ្មោះ SWEET HOUSE គាត់ពុំបានចូលរួមជាមួយអាជ្ញាធរខណ្ឌឡើយ ហើយថែមទាំងនៅតែបន្តបើកភ្លើងពណ៌មួយចំនួនដែលអាជ្ញាធរណែនាំ និងបានជេរប្រមាថ ដល់អាជ្ញាធរខណ្ឌ ប្រើប្រាស់ពាក្យដីមិនសមរម្យមួយចំនួនថែមទៀត ។

ដោយយោងបទបញ្ជា ក៏ដូចជាការសំណូមពររបស់ក្រសួងព្រះបរមរាជវាំងផងនោះ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩នេះ រដ្ឋបាលខណ្ឌ បានសម្រេចបិទអាជីវកម្មខាងលើទាំងស្រុងទុកជាការព្រមាន ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ