ព្រឹតិ្តការណ៍ថ្មីៗ

កិច្ចប្រជុំគណៈអភិបាលខណ្ឌដូនពេញ ប្រចាំខែធ្នូ ឆ្នាំ២០១៩ និងទិសដៅការងារខែមករា ឆ្នាំ២០២០

6 ខែ មុន 15 តូ សុផល

ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ១៤រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ពុទ្ធស័ករាជ២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ០៨,៣០នាទី រដ្ឋបាលខណ្ឌដូនពេញ បានរៀបចំកិច្ចប្រជុំគណៈអភិបាលខណ្ឌ ប្រចាំខែធ្នូ ឆ្នាំ២០១៩ និងទិសដៅការងារខែមករា ឆ្នាំ២០២០ ក្រោមអធិបតីភាព លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ ដើម្បីពិនិត្យឆ្លង សម្រេច និងពង្រឹងបន្ថែមការងាររដ្ឋបាលមួយចំនួន ព្រមទាំងការអនុវត្តលិខិតបទដ្ឋានគតិយុត្តនានារបស់រដ្ឋបាលរាជធានីភ្នំពេញផងដែរ ។

កិច្ចប្រជុំមានការអញ្ជើញចូលរួមពី លោក លោកស្រីអភិបាលរង គណៈនាយករដ្ឋបាល លោក លោកស្រីប្រធាន អនុប្រធានការិយាល័យពាក់ព័ន្ធ លោក លោកស្រីចៅសង្កាត់ទាំង១១ លោក លោកស្រីប្រធាន-អនុប្រធានទីរួមផ្សារទាំង៣ លោក ប្រធានប្រជាការពារខណ្ឌ និងតំណាងក្រុមហ៊ុនស៊ីនទ្រី ព្រមទាំងមន្រ្ដីពាក់ព័ន្ធមួយចំនួនទៀត ដែលមានរបៀបវារៈដូចខាងក្រោម៖

១.ការងារការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងអនាម័យបរិស្ថាន រយៈពេល ០១ខែ កន្លងមក (បញ្ហាប្រឈម ដំណោះស្រាយ និង ទិសដៅបន្ត) ។
២.ពិនិត្យ និងឆ្លងរបាយការណ៍របស់រដ្ឋបាលខណ្ឌ រួមមានៈ របាយការណ៍ប្រចាំខែធ្នូ ឆ្នាំ២០១៩ និងទិសដៅអនុវត្តបន្តប្រចាំខែមករា ឆ្នាំ២០២០ និងរបាយការណ៍ប្រចាំឆ្នាំ ២០១៩ ។
៣.ការងារអនុម័តសេចក្តីព្រាងរបាយការណ៍លទ្ធកម្មសាធារណៈ ឆ្នាំ២០១៩ របស់រដ្ឋបាលខណ្ឌដូនពេញ ។
៤.ឆ្លងសេចក្តីព្រាងតារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្ត ប្រចាំខែធ្នូ ឆ្នាំ២០១៩ ជូនដល់មន្ត្រីបម្រើការងារក្នុងរដ្ឋបាលខណ្ឌដូនពេញ ។
៥.ការជូនដំណឹង និងផ្សព្វផ្សាយបញ្ហាប្តូរទីតាំងអាជីវកម្មរថយន្តឈ្នួលដឹកអ្នកដំណើរក្នុងមូលដ្ឋានសង្កាត់ពាក់ព័ន្ធ ។
៦.ការត្រួតពិនិត្យច្បាប់អាជីវកម្មលាងរថយន្ត និងយានដ្ឋានជួសជុលរថយន្ត ក្នុងភូមិសាស្ត្រសង្កាត់ទាំង១១ ខណ្ឌដូនពេញ ។
៧.ការត្រួតពិនិត្យ និងការគ្រប់គ្រងសំណង់ ក្នុងភូមិសាស្ត្រសង្កាត់ទាំង១១ ខណ្ឌដូនពេញ
៨.ផ្សព្វផ្សាយអនុវត្តការមិនយកកម្រៃចំពោះអ្នកលក់ដូរតាមកញ្ច្រែង កញ្ជើ ល្អី នៅតាមផ្សារ និងសង្កាត់ទាំង១១ ខណ្ឌដូនពេញ ។
៩.ការងាររៀបចំវាយតម្លៃសមត្ថភាពមន្រ្ដី ត្រៀមធ្វើសមាហរណកម្មក្នុងរចនាសម្ព័ន្ធថ្មី របស់រដ្ឋបាលខណ្ឌដូនពេញ ។
១០.ការងារផ្សេងៗពាក់ព័ន្ធនឹងវឌ្ឍនភាពគម្រោងផ្លូវថ្មើរជើង(កំណាត់តីរវិថីព្រះស៊ីសុវត្ថិ) និងលទ្ធផលកិច្ចប្រជុំអន្តរក្រសួង ស្ដីពីការរៀបចំ និងលើកទឹកចិត្តគម្រោង ចំណតសាធារណៈ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ