ព្រឹតិ្តការណ៍ថ្មីៗ

ជនជាតិចិនភ្លេចកាបូបលុយ លើផាស់អាប រកមិនឃើញរត់ទៅប្តឹងប៉ូលិស ជួយផង!

3 ខែ មុន 37 តូ សុផល

ភ្នំពេញ ៖ ជនជាតិចិនគ្នា២នាក់ ខណៈដែលចេញពីព្រលានយន្តហោះពោធិ៍ចិនតុង ហៅម៉ូតូកង់បីជិះទៅស្ថានទូតចិន លុះដល់គោលដៅចុះចាកចេញទៅហើយ តែភ្លេចកាបូបមួយ នៅលើម៉ូតូកង់បី ក្នុងនោះមានលុយ និងឯកសារផ្សេងៗ ទំរាំដឹង ម៉ូតូកង់បីបានចេញទៅបាត់ មិនដឹងថាទៅរកទីណា កាលពីល្ងាចថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ នៅមខស្ថានទូតចិន ផ្លូវម៉ៅសេទុង សង្កាត់ទួលទំពូង១ ខណ្ឌចំការមន តាមស្វែងតកមិនឃើញ លុះនៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ទៅរកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍កាកាប១ ខណ្ឌពោធិសែនជ័យ ហើយត្រូវបាននគរបាល ប្រាប់ឲ្យទៅប្តឹងនៅសង្កាត់ ទួលទំពូង១ វិញ ជាកន្លែងភ្លេចរបស់ ។

បុរសជនជាតិចិនទាំង២នាក់ តាមរយៈអ្នកបកប្រែ បានឲ្យដឹងថា កាលពីល្ងាចថ្ងៃទី២៤ ម្សិលមិញ គាត់ទាំង២នាក់ ទើបចុះពីយន្តហោះ ហើយបានហៅម៉ូតូកង់បីជិះ គោលបំណងទៅធ្វើឯកសារ នៅស្ថានទូតចិន ខណៈដែលទៅដល់គោលដៅហើយ ចុះយួរកាន់តែកាបូបមួយ តែភ្លេចកាបូបមួយទៀត ក្នុងនោះ មានលុយមួយចំនួន សម្ភារៈ ម៉ាសុីនថត និងឯកសារសំខាន់ៗមួយចំនួនទៀត ទម្រាំតែដឹងថាភ្លេច ម៉ូតូកង់បីដែលខ្លួនជិះនោះបានចាកចេញទៅបាត់ ទើបតាមស្វែងរក តែមិនឃើញ នៅព្រឹកថ្ងៃទី២៥ ខែធ្នូនេះ មិនដឹងថាទៅប្តឹងនៅឯណា នាំគ្នា មកប៉ុស្តិ៍កាកាប១ ខណ្ឌពោធិសែនជ័យ តែសាកសួរជនរងគ្រោះ ភ្លេចបាត់កាបូប នៅឯមុខស្ថានទូតចិន ទើបសមត្ថកិច្ចប្រាប់ឲ្យទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ទួលទំពូង១វិញ ជាកន្លែងកើតហេតុ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ