ព្រឹតិ្តការណ៍ថ្មីៗ

ប្រញាប់ឡើង! ឱកាសដើម្បីក្លាយជាម្ចាស់អាជីវកម្មឆ្នាំ ២០២០

6 ខែ មុន 25 តូ សុផល

 

តើអ្នកចង់ក្លាយជាម្ចាស់អាជីវកម្មដែរឬទេ? តើអ្នកចង់ឱ្យក្តីស្រមៃរបស់អ្នកក្លាយជាការពិតដែរឬទេ?

ចូលរួមជាមួយកម្មវិធី Young Entrepreneurs Start Up Cambodia (YESC) រដូវកាលទី១  ដែលរៀបចំឡើងដោយក្រុមហ៊ុន Entrepreneurs KH និង ក្រុមហ៊ុន RF3 World Cambodia  លោកអ្នកនឹងមានឱកាសឈ្នះទឹកប្រាក់ ២០,០០០,០០០ លានរៀល ដើម្បីបង្កើតអាជីវកម្មក្នុងក្ដីស្រមៃរបស់លោកអ្នក។ មិនត្រឹមតែប៉ុណ្ណោះ អ្នកឈ្នះនៅក្នុងកម្មវិធីនេះ នឹងទទួលបានការប្រឹក្សា និងការផ្សព្វផ្សាយអាជីវកម្មរបស់ខ្លួននៅក្នុងគេហទំព័រ Entrepreneurs KH ដោយឥតគិតថ្លៃរយៈពេល១ឆ្នាំ។  

បេក្ខជនដែលចូលរួមប្រកួតទាំងអស់ នឹងទទួលបានការបណ្តុះបណ្តាលដោយផ្ទាល់ពីវាគ្មិនមកពីខាងផ្នែកអចលនទ្រព្យ បច្ចេកវិទ្យា គ្រឿងសម្អាង ខាងផ្នែកសេវាកម្ម និងអ្នកប្រឹក្សាយោបល់ ដែលជោគជ័យក្នុងអាជីវកម្មនៅប្រទេសកម្ពុជា រួមទាំងវាគ្មិនកិត្តិយសជាច្រើនរូបទៀត។ អ្នកចូលរួមប្រកួត នឹងទទួលបានការយល់ដឹងអំពីអត្ថប្រយោជន៍ផ្សេងៗទៀត រួមមាន៖ 

១. ផ្នត់គំនិតជាម្ចាស់អាជីវកម្ម 

២. គោលដៅ និងក្តីស្រមៃច្បាស់លាស់ 

៣. ការគ្រប់គ្រងអង្គភាពអាជីវកម្មដែលមានប្រសិទ្ធភាព 

៤. ជំនាញទំនាក់ទំនង 

៥. ការនិយាយជាសាធារណៈ 

៦. ជំនាញក្នុងការលក់ 

៧. ៩ជំហានឆ្ពោះទៅរកភាពជោគជ័យ 

៨. ជម្រះមន្ទិល ៧ ហេតុផលក្នុងអាជីវកម្ម 

៩. ជំនាញគ្រប់គ្រង់ Digital & online Marketing  

១០. ជំនាញក្នុងការរៀបចំផែនការ 

១១. សកលភាវូបនីយកម្មសម័យ ៤.០ 

១២. ការធ្វើគម្រោងផែនការអាជីវកម្ម និងមេរៀនជាច្រើនទៀតដែលនឹងដាក់បញ្ចូល រួចយកមកអនុវត្តផ្ទាល់នៅកំឡុងពេលសិក្សា និងការប្រកួតប្រជែងទៀតផង។ 

បេក្ខជនដែលអាចចូលរួមប្រកួតប្រជែង ត្រូវមានលក្ខខណ្ឌដូចខាងក្រោម៖ 

១. ត្រូវមានអាយុចាប់ពី ២០ឆ្នាំ ដល់ ៣០ឆ្នាំ  

២. មានក្តីស្រមៃ និងឆន្ទៈចង់ក្លាយជាម្ចាស់អាជីវកម្មពិតប្រាកដ 

៣. កំពុងសិក្សានៅសាកលវិទ្យាល័យចាប់ពីឆ្នាំទី៣ ឡើងទៅ (អ្នកចេះអាន ស្តាប់ និយាយភាសាអង់គ្លេស នឹងទទួលបានអាទិភាព) 

៤. មានពេលវេលាគ្រប់គ្រាន់ក្នុងការចូលរួមការបណ្តុះបណ្តាល និងប្រកួតប្រជែងរៀងរាល់ថ្ងៃ សៅរ៍-អាទិត្យ (រយៈពេល២ខែ) ក្នុងកំឡុងខែ កុម្ភៈ ដល់ខែ មិនា ឆ្នាំ ២០២០ 

៥. ត្រូវបំពេញពាក្យសុំចូលរួមប្រកួត និងឆ្លងកាត់ការសម្ភាសន៍ដោយអ្នករៀបចំកម្មវិធីចាប់ពីថ្ងៃទី២០ ដល់ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ អ្នកជាប់ នឹងប្រកាសលទ្ធផលនៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២០  

៦. អ្នកមានឈ្មោះជាប់នៅក្នុងកម្មវិធីប្រកួត ត្រូវមកជួបជុំគ្នានៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២០ នៅផ្សារទំនើប City Mall ជាន់ទី៣ 

នៅចាំអីទៀត!!! ចូលរួមប្រកួតក្នុងកម្មវិធីនេះ លោកអ្នកនឹងទទួលបានទាំងចំណេះ និងអាចឈ្នះរង្វាន់ ២០ លានរៀល ដើម្បីចាប់ផ្តើមអាជីវកម្មក្នុងក្តីស្រមៃរបស់ខ្លួន ដោយគ្រាន់តែចំណាយថវិកា ៩៩ដុល្លារ សម្រាប់ការចុះឈ្មោះតែប៉ុណ្ណោះ។ 

ចុះឈ្មោះចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ តាមរយៈតំណរភ្ជាប់នេះ (https://www.facebook.com/yescchallengingprogram/) ឬស្វែងរកមើលនៅក្នុងវេបសាយ http://entrepreneurskh.com ឬក៏ទំនាក់ទំនងមកកាន់លេខទូរស័ព្ទ៖ ០៦៨ ៦៨៨ ៩៣៩/ ០៧៧ ៩៩ ៩៣ ០៩  

ផុតកំណត់ទទួលពាក្យនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០៕ 

 

ព័ត៌មានដោយ៖ លក្ខិណា

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ