ព្រឹតិ្តការណ៍ថ្មីៗ

ទំពាំងស្នងឬស្សី ! ជិះម៉ូតូដេញវាយគ្នា ប្រសាចពេញដងផ្លូវសាធារណៈ

3 ខែ មុន 33 tnn_admin

ភ្នំពេញ៖ក្មេងទំនើងចំនួន៩នាក់ត្រូវ បានកំលាំងសមត្ថកិច្ចឃាត់ខ្លួនខណៈពេលពួកគេជិះម៉ូតូដេញវាយគ្នាប្រសេចប្រសាចពេញតាមដងផ្លូវសាធារណៈ។

ហេតុការណ៍ឃាត់ខ្លួនកាលពេលវេលាម៉ោង១០ និង១៥នាទីយប់ថ្ងៃទី២១ខែធ្នូឆ្នាំ២០១៩ស្ថិតតាមបណ្តោយផ្លូវសហព័ន្ធរុស្សីត្រង់ចំមុខអាគាអែតវ៉ូឌ ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលឃាត់ខ្លួនកំលាំងសមត្ថកិច្ចបានខណៈពេលដាក់គោលដៅការពារក្បូនថ្នាក់ដឹកនាំស្រាប់តែឃើញក្មេងទំនើងទាំង9នាក់ជិះម៉ូតូ៣គ្រឿងតាមបណ្តោយផ្លូវមហាថីសហព័ន្ធរុស្សីក្នុងទិសដៅពីកើតទៅលិចដេញវាយគ្នាប្រសេកប្រសាចពេញផ្លូវយ៉ាងអាណាធិបតៃតាំងពីមុខវត្តទឹកថ្លារហូតមកដល់ចំណុចខាងលើក៏ត្រូវបានសមត្ថកិច្ចខណ្ឌសែនសុខឃាត់ខ្លួនបានចំនួន៩នាក់និងម៉ូតូ៣គ្រឿងតែម្តង។

ក្រោយឃាត់ខ្លួនក្រុមក្មេងទំនើងព្រមទាំងម៉ូតូ៣គ្រឿងត្រូវបានសមត្ថកិច្ចបញ្ជូន ទៅអធិការដ្ឋានខណ្ឌសែនសុខដើម្បីធ្វើការសាកសួរ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ