ព្រឹតិ្តការណ៍ថ្មីៗ

លោក ឌី រ័ត្នខេមរុណ ៖ ថ្ងៃ ៧មករា ជាថ្ងៃកំណើតទី ២ របស់ប្រជាជនទូទាំងប្រទេសកម្ពុជា ក្នុងការទទួល សិទ្ធិសេរីភាព និង សុខសន្តិភាព រហូតមកដល់សព្វថ្ងៃនេះ

6 ខែ មុន 19 តូ សុផល

ភ្នំពេញ៖  នៅវេលាម៉ោង ៧ និង ៣០ នាទី ព្រឹក ថ្ងៃអាទិត្យ ១១រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ត្រូវនិងថ្ងៃទី ២២ ខែ ធ្នូ ឆ្នាំ ២០១៩ រដ្ឋបាលខណ្ឌមានជ័យ បានសហការជាមួយ មន្ទីរពេទ្យ ជោរៃ ភ្នំពេញ និងមានការចូលរួមគាំទ្រពីការិយាល័យសុខាភិបាលស្រុក ប្រតិបត្តិបាសាក់ និងមណ្ឌលសុខភាពស្ទឹងមានជ័យ ដើម្បីពិនិត្យសុខភាព ព្យាបាលជំងឺ និងផ្តល់ឱសថ ដោយឥតគិតថ្លៃ ជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន ៣០០ នាក់ ក្នុងសង្កាត់ស្ទឹងមានជ័យទី១, ទី២ និងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ដែលដឹកនាំដោយ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ និង លោក វេជ្ជបណ្ឌិត តូន ថាញ់ថា អគ្គនាយក នៃមន្ទីរពេទ្យ ជោរៃ ភ្នំពេញ ។

ក្នុងនោះមានការចូលរួមពី៖
លោកស្រី ហួត ឃីម នាយិការងរដ្ឋបាលខណ្ឌមានជ័យ
លោល លោកស្រី ចៅសង្កាត់ទាំង៧
ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត នៃមន្ទីរពេទ្យ ជោរៃ ភ្នំពេញ
យុវជន សសយក សង្កាត់ទាំង៧ និងបងប្អូនប្រជាពលរដ្ឋ ៣០០ នាក់ ផងដែរ ។

បើតាមការបញ្ជាក់ពីលោក តូន ថាញ់ថា អគ្គនាយក នៃមន្ទីរពេទ្យជោរៃ បានប្រាប់អោយដឹងថា មន្ទីរពេទ្យជោរៃ បានសហការជាមួយអាជ្ញាធររាជធានីភ្នំពេញ ក្នុងការចុះពិនិត្យសុខភាពជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃមានចំនួន៩ លើក តាមបណ្តាលសង្កាត់ក្នុងមូលដ្ឋានខណ្ឌទាំង១៤ សរុបចំនួនប្រជាពលរដ្ឋរួមទាំង កម្មករ កម្មការនី មានចំនួន ជាង 5000នាក់ មកហើយក្នុងការទទួលពិនិត្យព្យាបាលសេវាសុខភាពទូទៅ និងចែកថ្នាំដោយមិនគិតប្រាក់ផងដែរ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ