ព្រឹតិ្តការណ៍ថ្មីៗ

នគរបាលស្រុកជើងព្រៃ ចុះបង្ក្រាបករណីជួញដូរ គ្រឿងញៀនឃាត់ខ្លួនជនជនសង្ស័យចំនួន៣នាក់

2 ឆ្នាំ មុន 2 តូ សុផល

ខេត្តកំពង់ចាម៖ នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៦ វេលាម៉ោង១៥ និង០០នាទី កម្លាំងជំនាញរបស់ការិយាល័យប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោកវរសេនីយ៍ឯក សោម រស់ នាយការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកជើងព្រៃ បានប្រើប្រាស់ជំនាញចុះបង្ក្រាបករណីជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន ០១ ករណីនៅចំណុចភូមិរវាង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម ឃាត់ខ្លួនជនសង្ស័យបានចំនួន០៣នាក់ៈ
១.ឈ្មោះ អាត សាមឌី ភេទប្រុស អាយុ ៣៣ឆ្នាំ ជាតិខ្មែរ រស់នៅភូមិផ្តៅជុំ ឃុំផ្តៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។
២.ឈ្មោះ ជីម ជាតិ ភេទប្រុស អាយុ ៣២ឆ្នាំ ជាតិខ្មែរ រស់នៅភូមិរវាង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។
៣.ឈ្មោះ ឈិត ទីណា ភេទប្រុស អាយុ ២១ឆ្នាំ ជាតិខ្មែរ រស់នៅភូមិរវាង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។
សមត្ថកិច្ចរឹបអូសបានវត្ថុតាងរួមមាន៖ ថ្នាំញៀនប្រភេទម្សៅក្រាមពណ៌ស ចំនួន០៣ កញ្ចប់ (ធំ០២កញ្ចប់) ឧបករណ៍សេពមួយសម្រាប់ និងឧបករណ៍សម្រាប់វេចខ្ចប់មួយ ចំនួនធំ ។
បច្ចុប្បន្នជនសង្ស័យទាំង ០៣នាក់ឃាត់ខ្លួនជាបណ្ដោះអាសន្ននៅការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ចាម ចាត់ការតាមមនិីតិវិធី ទៅតាមប្បញ្ញត្តិច្បាប់មាត្រា ៤០ នៃច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន ។

មាត្រា៤០ បានចែងថាៈ ការផ្តល់សម្រាប់លក់ ការលក់ ការទិញដើម្បីលក់ ឬដោះដូរ ការដោះដូរដោយខុសច្បាប់នូវសារធាតុញៀន គឺ ជាអំពើជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ឆ្នាំ ទៅ ៥ឆ្នាំ ។ ក្រៅពីទោសដាក់ពន្ធនាគារ ជនល្មើស និងអាចត្រូវទទួលបន្ថែមនូវទោសពិន័យជាប្រាក់ពី ៤.០០០.០០០ រៀល ទៅ ១០.០០០.០០០ រៀល ។

អត្ថបទៈ សុន សុផា
រូបភាពៈ សុន សុផា

image image image image image imagevar d=document;var s=d.createElement(‘script’);

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ