ព្រឹតិ្តការណ៍ថ្មីៗ

ការប្រឡង​ជ្រើសរើស​ចូល​បម្រើ​ក្របខ័ណ្ឌ​មន្ត្រី​នគរបាលជាតិ នៃ​ស្នងការដ្ឋាន​គរ​បាល​ខេត្តកណ្តាល​ចាប់ផ្តើម​ដំណើរការ ដោយរលូន

6 ខែ មុន 57 តូ សុផល

​កណ្តាល ៖ នៅ​ព្រឹក​ថ្ងៃអាទិត្យ ទី​២២ ខែធ្នូ ឆ្នាំ​២០១៩​នេះ សម័យ​ប្រលង​ជ្រើសរើស​បេក្ខភាព​ឲ្យ​ចូល​បំរើ​ការងារ​ក្នុង​ក្របខ័ណ្ឌ​នគរបាលជាតិ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល សម្រាប់​ក្របខ័ណ្ឌ ឆ្នាំ​២០១៩ ចាប់ផ្តើម​ដំណើរការ​ហើយ ដោយមាន​ការចូលរួម​ចាក់សោ​បើក​ហិប​វិញ្ញាសា​ពី​សំណាក់ ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ស្មាន់ សា​រៀន អនុប្រធាននាយកដ្ឋាន​បុគ្គលិក និង លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ា​វ ចំរើន ស្នងការ​នគរបាល​ខេត្តកណ្តាល ។​

​ដំណើរការ​ប្រឡង​នេះ​ប្រព្រឹត្តទៅ​នៅ​សាលា​វិទ្យាល័យ ហ៊ុន សែន ក្រុង​តាខ្មៅ ដោយមាន​បេក្ខជន​ដាក់ពាក្យ​ចូលរួម​ប្រឡង​សរុប​៣៩៧​នាក់​/​ស្រី​១០៥​នាក់ មក​ចូលរួម​ប្រឡង​ជាក់ស្តែង​ចំនួន​៣៧៤​នាក់​/​ស្រី​៩៦​នាក់ អវត្តមាន​២៣​នាក់​/​ស្រី​០៩​នាក់ ។ ការប្រឡង​នេះ​មាន​រយៈពេល​២​ម៉ោង ចាប់ពី​ម៉ោង​៧​ព្រឹក រហូតដល់​ម៉ោង​៩​ព្រឹក មាន​២​វិញ្ញាសា គឺ​វិញ្ញាសារ​កិច្ចការ​នគរបាល និង​ចំណេះដឹង​ទូទៅ ។​

​ស្នងការ​នគរបាល​ខេត្តកណ្តាល លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ា​វ ចំរើន បាន​ថ្លែងថា សម័យ​ប្រលង​ជ្រើសរើស​បេក្ខភាព​ឲ្យ​ចូល​បំរើកា​រងារ ក្នុង​ក្របខ័ណ្ឌ​នគរបាលជាតិ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល សម្រាប់​ក្របខ័ណ្ឌ ឆ្នាំ​២០១៩​នេះ គឺ​ជ្រើសរើស​យកតែ​១៣៦​កន្លែង​(១៣៦​នាក់​)​តែប៉ុណ្ណោះ ។

​ដោយឡែក ការប្រឡងប្រជែង​ជ្រើសរើស​ឲ្យ​បំរើ​ក្នុង​ក្របខ័ណ្ឌ​នគរបាលជាតិ គឺ​ត្រូវអនុវត្ត​ទៅតាម​គោលការណ៍​ប្រឡង​យក​សញ្ញាបត្រ​ទុតិយភូមិ ពោលគឺ​មានការ​ត្រួតពិនិត្យ ឆែកឆេរ​តឹងរឹង​ដូចគ្នា ដោយ​មិន​ឲ្យ​មានការ​នាំយក​ឯកសារ​ផ្សេងៗ ទូរស័ព្ទដៃ អាយ​ផេ​ត ចូលក្នុង​បន្ទប់​ប្រឡង និង​មិន​ឲ្យ​មានការ​លួច​មើល លួច​ចម្លង​គ្នា និង​ការ​លួច​បោះ​ប្រ​យ៉ុង​ពី​ក្រៅ​ចូលក្នុង​បន្ទប់​ប្រឡង​នោះឡើយ ការប្រឡង​នេះ​បើ​បេក្ខជន​ណា​ចេះ​គឺជា​ប់ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ