ព្រឹតិ្តការណ៍ថ្មីៗ

ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ក្រោយ​លួច​ម៉ូតូ​កង់​បី​

3 ខែ មុន 20 តូ សុផល

ភ្នំពេញ​៖​ សមត្ថកិច្ច​ខណ្ឌ​ទួលគោក​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ក្រោយ​លួច​ម៉ូតូ​កង់​បី​មិន​បាន​សម្រេច​ កាល​ពី​យប់​ថ្ងៃ​ទី​២១​ ខែធ្នូ​ ឆ្នាំ​២០១៩​ ។

បេីតាម​ការ​បញ្ជាក់​ពី​សមត្ថកិច្ច​បានអោយ​ដឹង​ថា​ កាលយប់នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោងប្រហែល ២:២០នាទីរំលងអាធ្រាត្រ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល បឹងកក់ទី១ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនជនសង្ស័យ០១នាក់ជាក់ស្ដែងពីបទលួច (លួចម៉ូតូរឺម៉កកង់បី) ប្រព្រឹត្តនៅចំណុចមុខការដ្ឋានសំណង់ផ្ទះលេខ១៣៥ ផ្លូវលេខ៥២៤ ក្រុម៥០ ភូមិ១៣ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ប្រភព​បន្ដថា​ជនសង្ស័យមានឈ្មោះ​ សិលា ហៅខ្លា​ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួលពុំស្គាល់លេខ ផ្លូវរថភ្លើង សង្កាត់ទួលសង្កែរទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ​ និងដកហូតវត្ថុតាងចាប់យកមាន​ម៉ូតូ០១គ្រឿងម៉ាក Suzuki Smash ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1AF-8786 និងកន្ទុយ​រ៉ឺម៉ក​កង់បីមួយពណ៍លឿង (ជារបស់ជនរងគ្រោះដែលជនសង្ស័យឈ្មោះ មិ សិលា ហៅ ខ្លា លួច) បានធ្វើការប្រគល់ជូនជនរងគ្រោះវិញ។

បច្ចុប្បន្ន: ជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាន នគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរ និងចាត់ការតាមផ្លូវច្បាប់ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ