ព្រឹតិ្តការណ៍ថ្មីៗ

ធ្លាយទិន្នន័យ អ្នកប្រើប្រាស់ប្រមាណ ពីចន្លោះ ៣០ ទៅ ៤១៩ លានគណនី

1 ខែ មុន 26 តូ សុផល

នាយកដ្ឋានព័ត៌មានវិទ្យា៖ តាមរយ:របាយការណ៍របស់អ្នកស្រាវជ្រាវមកពីក្រុមហ៊ុន Comparitech គឺលោក Bob Diachenko

បានបង្ហាញថា លោកបានរកឃើញប្រព័ន្ធទិន្នន័យមួយលើបណ្តាញអ៊ីនធើណេត ដែលមានផ្ទុកព័ត៌មាន Facebook ID លេខទូរស័ព្ទ និងឈ្មោះរបស់អ្នកប្រើប្រាស់កម្មវិធីបណ្តាញទំនាក់ទំនងសង្គម Facebook ចំនួន ២៦៧ លានគណនី។

ការចូលទៅកាន់ប្រព័ន្ធទិន្នន័យខាងលើពុំត្រូវការលេខសម្ងាត់អ្វីឡើយ ពោលគឺអាចចូលមើលជាសាធារណ: តាមបណ្តាញអ៊ីនធើណេតបាន។

អ្នកជំនាញខាងលើក៏បានបន្តទៀតថា ទិន្នន័យលេចធ្លាយខាងលើបណ្តាលពីការលួចចម្លងទិន្នន័យពីក្រុមហ៊ុន Facebook ដោយចន្លោះសុវត្ថិភាពរបស់កម្មវិធី Facebook API ពីសំណាក់ឧក្រិដ្ឋជនបច្ចេកវិទ្យា ដែលជាផ្នែកមួយនៃប្រតិបត្តិការលួចចម្លងទិន្នន័យខុសច្បាប់។

គួរបញ្ជាក់ផងដែរថា អំឡុងឆ្នាំ២០១៨ និង ២០១៩ កន្លងមក ក្រុមហ៊ុន Facebook ធ្លាប់ទទួលរងការលេចធ្លាយទិន្នន័យអ្នកប្រើប្រាស់ប្រមាណ ពីចន្លោះ ៣០ ទៅ ៤១៩ លានគណនី។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ