ព្រឹតិ្តការណ៍ថ្មីៗ

ប៉ូលិសទួលគោក ឃាត់ជនសង្ស័យម្នាក់ ករណី ហិង្សា

3 ខែ មុន 36 តូ សុផល

ភ្នំពេញ៖ នៅថ្ងៃទី២០.១២.២០១៩​ វេលាម៉ោង១៩:២០នាទី​ កំលាំង​នគរបាលប៉ុស្តិ៍រដ្ឋបាលទឹកល្អក់ទី៣បានឃាត់ខ្លួនជនសង្ស័យចំនួនម្នាក់ ពីបទ​ហឹង្សា​ដោយចេតនាមានស្ថានទម្ងន់ ទោស (យកដែកសរសៃតាន់​ទំហំ​១៤លី វាយចំគន្លាក់កែងដៃខាងស្តាំជនរងគ្រោះបណ្ដាលឱ្យរងរបួសបាក់ឆ្អឹង) ប្រព្រឹត្តនៅចំណុចយានដ្ឋានជួស ជុលរថយន្តទីតាំង ផ្ទះលេខ៦១​ ផ្លូវលេខ២០៤​ក្រុម១៧​ ភូមិ៧ សង្កាត់ទឹកល្អក់ទី៣​ ខណ្ឌទួល គោក រាជធានីភ្នំពេញ ។
​ ជនសង្ស័យ
១-ឈ្មោះ​ សៀន បញ្ញា ភេទប្រុស អាយុ១៦ឆ្នាំ
ជនជាតិខ្មែរ មុខរបរជាងបាញ់រត់ថ្នាំរថយន្ត
ស្នាក់ នៅផ្លូវ២៦១​ ក្រុមទី១៧​ ភូមិ៧
សង្កាត់ទឹកល្អក់ទី៣​ ខណ្ឌទួលគោក ។

វត្ថុតាងចាប់យក
១- ដែកសរសៃរាងមូលទំហំ១៤លី​ ប្រវែង១,១០ម
(ជារបស់ជនសង្ស័យឈ្មោះសៀន បញ្ញា) ។

ជងរងគ្រោះ
១-ឈ្មោះ សារិទ្ធ វាសនា ភេទប្រុស អាយុ១៥ឆ្នាំ
ជនជាតិខ្មែរ មុខរបរជាងបាញ់ថ្នាំរថយន្ដ ស្នាក់ នៅផ្ទះលេខ៦១​ ផ្លូវលេខ២០៤​ ក្រុម១៧​ ភូមិ
៧​ សង្កាត់ទឹកល្អក់ទី៣​ ខណ្ឌទួលគោក ។

រងរបួស: ហើមគន្លាក់កែងដៃខាងស្ដាំ (បាក់ ឆ្អឹង) កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកុសមៈអតីតមន្ទីរពេទ្យព្រះសង្ឃ។

បច្ចុប្បន្នជនសង្ស័យឈ្មោះសៀន បញ្ញាកំពុងឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរ បាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរនិងកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ