ព្រឹតិ្តការណ៍ថ្មីៗ

នគរបាលក្រុងបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ ២នាក់ ករណីគ្រឿងញៀន

3 ខែ មុន 66 tnn_admin

បាត់ដំបង៖កម្លាំងនគរបាលក្រុងបាត់ដំបងដឹកនាំដោយលោកអធិការ ឆាង វណ្ណឆៃ ចុះប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀននិងឃាត់ខ្លួនជនសង្ស័យបានចំនួនពីរនាក់។ជនសង្ស័យទាំងពីរនាក់ឈ្មោះ៖ទី១-លួត សុីជប់ (ហៅពៀច) ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរមិនពិតប្រាកដ ឃាត់ខ្លួននៅវេលាម៉ោង២១ ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ ចំណុចភូមិវត្តលៀប សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ដកហូតបានម៉ាទឹកកក ៣ថង់និងសម្ភារៈប្រើប្រាស់គ្រឿងមួយចំនួន។

ជនសង្ស័យទី២ឈ្មោះ លី រ៉ាឌី ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរ មិនពិតប្រាកដ ឃាត់ខ្លួននៅវេលាម៉ោង១៥និង៣០នាទី ថ្ងៃដដែល ចំណុចភូមិព្រៃដាច់ សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ដកហូតបានថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន២កូនថង់ កូនជញ្ជីងថ្លឹង១ ដែកកេះពីរ និងថងប្លាស្ទិចសម្រាប់ច្រកចែកចាយ។

លោកឆាង វណ្ណឆៃ អធិការក្រុងបាត់ដំបងបានបញ្ជាក់ថា៖ជនល្មើសទាំងពីរនាក់ខាងលើត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងដើម្បីចាត់ការបន្តទៅតាមនិតិវិធី៕ ដោយ សុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ