ព្រឹតិ្តការណ៍ថ្មីៗ

រថយន្តដឹកសំរាមរបស់ផ្សារខេស៊ីសហការណ៍ជាមួយអាជ្ញាធរសង្កាត់កាកាបទី២ប្រមូលសំរាមតាមដងផ្លូវសាធារណៈ

3 ខែ មុន 81 តូ សុផល

ភ្នំពេញៈ នារសៀលទី២០ខែ ធ្នូ ឆ្នាំ២០១៩លោក ឃិត ឈឿន អគ្គនាយកក្រុមហ៊ុនចំរើន សម្បត្តិ ខនស្ត្រាក់ សិន ខូ អិលធីឌី និងជាស្ថាបនិក ដ៏ឆ្នើម មានសំណង់បុរី វីឡា ខុនដូរ ផ្សារ ខេស៊ី ចំការ រីស៊តកំពត បានចេញរថយន្តដឹកសំរាមមួយគ្រឿង សហការណ៍ជាមួយអាជ្ញាធរសង្កាត់កាកាបទី២ ចេញម្រមូលសំរាមតាមដងផ្លូវសាធារណៈ ដើម្បីសោភ័ណ្ឌភាព ស្អាត បរិស្ថានល្អ ជាកក្តាចំបាច់សម្រាប់ជីវិតរស់នៅ ហើយក៏ដើម្បីទីក្រុងស្អាតផងដែរ ។ ក្រោមការចង្អុលបង្ហាញរបស់លោក ហែម ដារិទ្ធអភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ ។

តាមលោក ឃិត ឈឿន បានឲ្យដឹងថា ថ្វីកាលបើ សព្វថ្ងៃមានរថយន្តដឹកសំរាមរបស់ក្រុមហ៊ុនស៊ីនទ្រីជាអ្នកគ្រប់គ្រងប្រមូលសំរាម ជាប្រចាំតាមដងផ្លូវ កំណាត់ផ្លូវនានា ផ្លូវ តូចធំ ក្នុងរាជធានីភ្នំពេញក៏ពិតមែន តែកង្វះខាតនៅតែមាន ដោយសារពេលខ្លះរថយន្តក្រុមហ៊ុនស៊ិនទ្រីមកប្រមូលមានការយឺតយ៉ាវ  លើសថ្ងៃកំណត់មិនឃើញមកយក ឲ្យបានទៀតទាត់ តែអ្វីដែលទៀងទាត់គឺដល់ខែប្រមូលលុយជាប្រចាំ ធ្វើសំរាមរាយប៉ាយពេញផ្លូវ  ហូរទឹក ជះក្លិនស្អុយ ធ្វើឲ្យបាត់បង់សណ្ដាប់ធ្នាប់ សោភ័ណ្ឌភាព និងអាចប៉ះពាលដល់ផ្លូវដង្ហើម។ល។

លោកក៏សូមសំណូមពរដ្ឋដល់ប្រជាពលរដ្ឋ មេត្តា វេច ខ្ចប់ ទុកដាក់សំរាម នៅតាមគេហដ្ឋានឲ្យបានត្រឹមត្រូវ និងតាមពេលវេលាកំណត់ងាយស្រួលនៅពេលខាងក្រុមហ៊ុនស៊ិនទ្រីមកយក ជៀសវាងទុកដាក់ខុសទីកន្លែង ខុសពេលវេលា សំរាមអាចរាយប៉ាយពាសវាលពាសកាល ខូចបរិស្ថាន និងអាចប៉ះពាលដល់សុខភាពផងដែរ ។

តាមប្រជាពលរដ្ឋភាគច្រើនលើកឡើងនិងកោតសរសើរ ចំពោះអាជ្ញាធរ បំផុស ណែនាំ ពលរដ្ឋ ចូលរួម ឲ្យយល់ដឹងជុំវិញបរិស្ថានស្អាត ហើយសកម្មភាពទាំងនេះ ក៏ដើម្បីសោភ័ណ្ឌភាពទីក្រុងស្អាត ជីវិតរស់នៅក្នុងបរិស្ថានមានលក្ខណៈល្អប្រសើរ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ