ព្រឹតិ្តការណ៍ថ្មីៗ

ឡូយមែន!  ទុកម៉ូតូមិនដកសោរ បង្អួតចោរ តែសំណាងដែរ ប៉ូលិសចាប់បានមកវិញ កុំអី….?

6 ខែ មុន 57 tnn_admin

ខេត្តកណ្តាល៖ សមត្ថកិច្ច ឃាត់ខ្លួន២នាក់ ករណីចោរកម្ម (លួចម៉ូតូ)  នៅថ្ងៃទី១៩ ធ្នូ ២០១៩ វេលាម៉ោង១២ និង១០ នាទី ចំណុចភូមិស្តៅកន្លែង២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។សមត្ថកិច្ចប្រាប់ថាជនសង្ស័យទី១. ឈ្មោះ ឈឺន ទីណា  ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិស្តៅកន្លែង៣ឃុំដីឥដ្ឋស្រុកកៀនស្វាយខេត្តកណ្តាល។

ទី២.ឈ្មោះ អ៊ិត បូរី ភេទប្រុសអាយុ២៩ឆ្នាំ ជនជាតិខ្មែរមានទីលំនៅភូមិឃុំជាមួយគ្នា មុខ របរកសិករ។

ដោយឡែក ជនរងគ្រោះ ឈ្មោះសម្បត្តិ ស្រីភា ភេទស្រី អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ៊ុតសក់ មានទីលំនៅភូមិឃុំកើតហេតុ ។

វត្ថុតាងចាប់យក ៖

១.ម៉ូតូ០១គ្រឿងម៉ាកZooMER.X ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ.1FZ-3559។

ប្រភពប្រាប់ថា នៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុដូចខាងលើជនរងគ្រោះបានជិះម៉ូតូរបស់ខ្លួន ១គ្រឿងខាងលើមកចតទុកនៅខាងមុខផ្ទះជាប់ចិញ្ចើមផ្លូវដោយទុកជាប់ទាំងសោរនៅជាមួយម៉ូតូរួចបានដើរចូលទៅក្នុងផ្ទះបាត់ ភ្លាមនោះជនសង្ស័យបានធ្វើសកម្មភាពលួចយកម៉ូតូជនរងគ្រោះជិះគេចខ្លួន។ បន្តិចក្រោយមកជនរងគ្រោះបានចេញពីក្នុងផ្ទះវិញទើបដឹងថា បាត់ម៉ូតូ ក៏បានជូនព័ត៌មាន ដល់សមត្ថកិច្ច ក្រោយពីទទួលបានព័ត៌មានភ្លាមកម្លាំង ប៉ុស្តិ៍នគរបាលរដ្ឋ៊បាលដីឥដ្ឋ  បានធ្វើការស្រាវជ្រាវកំណត់មុខសញ្ញានិងគោលដៅរបស់ជនសង្ស័យ បានសហការ ជាមួយ សមត្ថកិច្ចប៉ុស្តិ៍ស្វាយប្រទាលស្រុកស្អាង រហូតឃាត់ខ្លួនជនសង្ស័យ២នាក់រួមទាំងវត្ថុតាងយកមកសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលដីឥដ្ឋ។

ក្រោយពីសាកសួររួចជនសង្ស័យបានសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពលួចយកម៉ូតូរបស់ជនរង

គ្រោះពិតប្រាកដមែន ដោយគោលបំណង់ជិះយកទៅលក់នៅខេត្តតាកែវ តែពេលកំពង់ ជិះតាមផ្លូវ ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានតែម្តង។  ក្រោយពីសាកសួររួចជនសង្ស័យនិងវត្ថុងតាង បានបញ្ចូនទៅកាន់ផ្នែកជំនាញនៃអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីអនុវត្តតាមនីតិវិធី ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ