ព្រឹតិ្តការណ៍ថ្មីៗ

ជើងខ្លាំងពូកែខាងក្លែងបន្លំឯកសារ របស់ក្រសួងសាធារណៈការ និងដឹកជញ្ជូនត្រូវបានឃាត់ខ្លួន

3 ខែ មុន 71 tnn_admin

ភ្នំពេញ៖ ក្រោយពីទទួលបានពាក្យបណ្ដឹងរបស់ក្រសួងសាធារណៈការ និងដឹកជញ្ជូន ទាក់ទងនឹងការលួចធ្វើឯកសារក្លែងក្លាយពាក់ព័ន្ធរថយន្ដ (ឈៀក និងកាតគ្រី)និងក្រោមការចង្អុលបង្ហាញពី ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបើកការស្រាវជ្រាវ និងស៊ើបអង្កេតរហូតដល់មានការឃាត់ខ្លួនបុរសម្នាក់ កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៩ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ពៅ ប្រធាននាយកដ្ឋាន ព្រមទាំងមានការសម្របសម្រួលពី លោក សាយ ណូរ៉ា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

ជនសង្ស័យមានឈ្មោះ ប៊ុន ម៉ារ៉ាឌី ហៅ ពៅ អាយុ៣៣ឆ្នាំ បានសារភាពថា ខ្លួនបានចាប់ផ្ដើមធ្វើសកម្មភាពក្លែងឯកសាររបស់ក្រសួងសាធារណៈការ មានដូចជា លិខិតអនុញ្ញាតឱ្យធ្វើអាជីវកម្ម ប័ណ្ណសម្គាល់យានយន្ដ (កាតគ្រី) លិខិតត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ដ (ឈៀក) ពន្ធផ្លូវប្រចាំឆ្នាំ និងឯកសារពាក់ព័ន្ធរថយន្ដមួយចំនួនទៀត។ តាំងពីឆ្នាំ២០១៧ មក ជនសង្ស័យមិនត្រឹមតែធ្វើឈៀក និងកាតគ្រីក្លែងក្លាយនោះទេ ថែមទាំងបង្កើតគេហទំព័រក្លែងក្លាយមួយ ដើម្បីផ្ទុកទិន្នន័យសម្រាប់ស្គែនតាម QR Code ដែលមាននៅលើឯកសារក្លែងក្លាយ។

បច្ចុប្បន្នជនសង្ស័យត្រូវបាន ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាបង្គាប់ឱ្យឃុំខ្លួនជាបណ្ដោះអាសន្ន៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ