ព្រឹតិ្តការណ៍ថ្មីៗ

ហេង ឡុង ៖ សមត្ថកិច្ច ឃុំខ្លួនជនសង្ស័យ វាយនាយ ចឺម របួសធ្ងន់ រង់ចាំតែដីការសម្រេច ពីតុលាការប៉ុណ្ណោះ

1 ខែ មុន 127 តូ សុផល

លោក ហេង ឡុង បញ្ជាក់ថា ជនសង្ស័យឈ្មោះ ង៉ែត លីទី ត្រូវបានសមត្ថកិច្ចឃុំខ្លួនហើយ រង់ចាំតែដីការសម្រេចពីតុលាការប៉ុណ្ណោះ។សូមបងប្អូនសាធារណជនស្ងប់ចិត្ត ម៉ោងនេះនាយចឹម ដែលជាជនរងគ្រោះ មិនបានគិតពីចំនួនទឹកប្រាក់ ដែលជនបង្កត្រូវសងឡើយ សូមបងប្អូនកុំបារម្ភពីចំនួនតិច ឬច្រើន។

បញ្ហាបន្ទាប់ដែលត្រូវគិតគូរគឺមានពីរ៖

ទី១ គឺសម្រាប់ព្យាបាលខ្លួនកំពុងតែមានរបួស និងអារម្មណ៍ភ័យតក់ស្លុត មិនទាន់ប្រក្រតី។

ទី២ ត្រឡប់មកភ្នំពេញវិញ ដើម្បីរៀបចំឯកសារជាមួយមេធាវីរបស់សមាគម ដើម្បីតទល់ក្តីជាមួយនឹងជនបង្កនៅតុលាការដើម្បីធានាបានយុត្តិធម៌។

លោក ហេង ឡុង  នៅតែមានជំនឿចិត្តទៅលើច្បាប់ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោ ហ៊ុន សែន សម្ដេចមិនដែលការពារភាគីល្មើសឡើយ។

ក្នុងនាមជនរងគ្រោះ លោក ហេង ឡុង សូមថ្លែងអំណរគុណដល់បងប្អូនមហាជនទាំងអស់ ដែលមានការបារម្ភ និងអាណិតអាសូរចំពោះនាយចឹម សូមឲ្យវប្បធម៌ជួយជ្រោមជ្រែងគ្នានេះ នៅបន្តគង់វង្សដើម្បីជួយដល់ជនរងគ្រោះផ្សេងៗទៀត៕

 

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ