ព្រឹតិ្តការណ៍ថ្មីៗ

លោក ហេង ឡាលីន និងភរិយា និង លោក តាំង សុភាវុធ មានក្តីសប្បុរស ជួយជីវិត កម្មករស៊ិនទ្រី ទីទាល់ក្រ មានជំងឺប្រចាំកាយ

5 ខែ មុន 95 តូ សុផល

ភ្នំពេញ៖ ដោយមើលឃើញ ពីទុក្ខលំបាក របស់ កម្មករស៊ិនទ្រីម្នាក់ជីវភាព ទីទាល់ក្រមានជំងឺ(ស្បូនលូន និង គ្រោះក្នុងប្រមាត់) ត្រូវះកាត់ នៅមន្ទីរពេទ្យជប៉ុន នៅថ្ងៃច័ន្ទដើមសប្តាហ៍នេះ លោក ហេង ឡាលីន និង ភរិយា មានក្តីអាណិត អាសូរ បានជួយឧបត្ថថវិកា រាប់រងលើការចំណាយសំរាប់ការវះកាត់ទាំងស្រុង។

ក្នុងនោះ លោក តាំង សុភាវុធ បានជួយឧបត្ថម២០ម៉ឺនរៀលផងដែរ។

តាមរៀបរាប់ ប្រាប់ TNN  នាល្ងាចថ្ងៃទី ១៦ ធ្នូ ២០១៩ ពីការលំបាក ស្ត្រីមេម៉ាយវ័យ៦៣ឆ្នាំ មានជីវភាពទីទាល់ក្រ និងជំងឺប្រចាំកាយ គ្មានលទ្ធភាពព្យាបាលជំងឺ ។

ស្ត្រីចំណាស់ខាងលើ ឈ្មោះ ពៅ មាន វ័យ៦៣ឆ្នាំ ប្រកបមុខរបរជាអ្នកអនាម័យ អោយក្រុមហ៊ុនស៊ិនទ្រីរយះពេល៨ឆ្នាំមកហើយ ។

គាត់បន្តថា រៀងរាល់ម៉ោង២រំលងអាធ្រាត្រ គាត់ចេញទៅបោស និងកើបសំរាមតាមដងផ្លូវ (គោលដៅដែលបានកំណត់) រហូតដល់ម៉ោង៥ព្រឹក ពេញមួយសប្តាហ៍គ្មានថ្ងៃសំរាក បច្ចុប្បន្ន ស្នាក់នៅក្នុងអតីតរោងឡាន ក្នុងបរិវេណ ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា ខាងជើងវត្តភ្នំព។ ជំងឺប្រចាំកាយយូរឆ្នាំ (រោគស្រ្តី ស្បូនលូន និង គ្រោះក្នុងប្រមាត់) មានធ្លាក់ឈាម និងមានការឈឺចាប់ តែគ្មានលទ្ធភាពទៅព្យាបាល ចេះតែបណ្តោយមករាប់ឆ្នាំមកហើយ។

សប្បុរសជនមានក្តីសប្បុរសជនចង់ជួយឧបត្ថម សូមទាក់ទងមក TNN តាមរយៈលេខ 0963899997/0974444174

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ