ព្រឹតិ្តការណ៍ថ្មីៗ

ចិនស្ពាយឧបករណ៍ ដើរគាស់ផ្ទះ ឃើញប៉ូលិស លោតចូលទឹកត្រពាំងគេចខ្លួន

3 ខែ មុន 51 តូ សុផល

ភ្នំពេញ ៖ ជនសង្ស័យជនជាតិចិនម្នាក់ ក្នុងចំណោមបក្ខពួក៤នាក់ មធ្យោបាយម៉ូតូ២គ្រឿង

ត្រូវបាននគរបាលប៉ុស្តិ៍សំរោងក្រោម ឡោមព័ន្ធចាប់ខ្លួនបាន ដកហូតបានសម្ភារៈ សម្រាប់គាស់ផ្ទះ ទ្វារ មួយចំនួន ក្រោយពីកម្លាំងល្បាតប្រទះជួប ជនសង្ស័យព្យាយាមរត់គេច កាលពីវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រចូលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ លោតចុះត្រាំទឹកត្រពាំង ក្នុងភូមិចំការត្បែង សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ រហូតដល់វេលាម៉ោង៦ព្រឹក ថ្ងៃសដដែល ទើបចាប់ខ្លួនបានម្នាក់ រត់គេចបាត់៣នាក់ ។

ជនសង្ស័យជាជនជាតិចិន អាយុជាង២០ឆ្នាំ ត្រូវបានឃាត់ខ្លួន ចំណែកបក្ខពួក៣នាក់ទៀតរត់គេចខ្លួនបាត់ ។ សម្ភារៈដកហូត បានម៉ូតូមួយគ្រឿង ម៉ាកហុងដា សេ១២៥ សេរី២០០៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1G-0965 សម្ភារៈ គាស់ផ្ទះ ដែកត្បែង កូនសោ ទួណាវីស ម៉ាសចំនួន៣ ស្រោមដៃចំនួន៣គូរ ដាក់ពេញកាបូប ។

តាមលោក អុឹម កាក់ នាយប៉ុស្តិ៍សំរោងក្រោម បានឲ្យដឹងថា ក្រោមបញ្ជារបស់លោកវរសេនីយ៍ឯក យឹម សារ៉ាន់ អធិការខណ្ឌពោធិសែនជ័យ បទបញ្ជា ឲ្យកម្លាំងនគរបាលទូទាំងជំនាញ ផ្នែក យកចិត្តទុកដាក់ បង្ក្រាប ទប់ស្កាត់រាល់បទល្មើសផ្សេងៗ ទើបកម្លាំងរបស់ប៉ុស្តិ៍សំរោងក្រោម នៅវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រ ចូលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ ប្រទះជួបជនជាតិចិនចំនួន៤នាក់ ជិះម៉ូតូ២គ្រឿង ហើយគ្រាន់តែក្រឡេកឃើញកម្លាំងប៉ូលិសភ្លាម ជនសង្ស័យព្យាមរត់គេច កម្លាំងដេញតាម រត់គេចបាត់៣នាក់ ហើយជនសង្ស័យម្នាក់រត់ផ្លោះរបងផ្ទះប្រជាពលរដ្ឋ លោតចូលសង្ងំក្នុងទឹកត្រពាំង កំប្លោក បាត់មួយយប់ កម្លាំងរួមសហការជាមួយបងប្អូនប្រជាពលរដ្ឋឡោមព័ទ្ធត្រពាំង ពេញមួយយប់ រហូតដល់វេលាម៉ោង៦ព្រឹក ថ្ងៃដដែល ជនសង្ស័យលូនចេញ ឡើងលើគោក ចាប់ខ្លួនបានតែម្តង ។

បច្ចុប្បន្ន ជនសង្ស័យ កំពុងសាកសួរ នៅប៉ុស្តិ៍សំរោងក្រោម ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនិតិវិធី។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ