ព្រឹតិ្តការណ៍ថ្មីៗ

អាជ្ញាធរខណ្ឌចំការមន ទ្រាំឈរមើល មិនសំអាត មិនបាន!

6 ខែ មុន 36 tnn_admin

ភ្នំពេញ៖ នាព្រឹកថ្ងៃ អង្គារ ៦រោច ខែ មិគសិរ ឆ្នាំ កុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ១៧ ខែ ធ្នូ ឆ្នាំ ២០១៩ដោយមានការចង្អុលបង្ហាញពី លោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមន ក្រុមការងាររដ្ឋបាលខណ្ឌចំការមន ដឹកនាំដោយលោក ហាយ សិទ្ធី ប្រធានការិយាល័យផែនការ និងអភិវឌ្ឍន៍ខណ្ឌចំការមន បានទំនាក់ទំនងយកគ្រឿងចក្រចំនួន ០១ គ្រឿង មកឈូសឆាយដីនៅជាប់នឹងផ្លូវ ហើយជួលឡានបូមលូឯកជនចំនួន ០២ គ្រឿង និងបានសហការជាមួយទីក្រុងកោះពេជ្រ ស្នើសុំឡានទឹកចំនួន ២គ្រឿង (ប្រើប្រាស់ឡានបាញ់ទឹកទាំងអស់ចំនួន ០៤ គ្រឿង) មកបាញ់ទឹកលាងសំអាតផ្លូវ នៅតាមបណ្ដោយមហាវិថីព្រះនរោត្តម ចាប់ពីគល់ស្ពានក្បាលថ្នល់ប៉ែកខាងជើង រហូតដល់ស្ដុបជលផល ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដោយស្ថានភាពផ្លូវខាងលើនេះកំពុងដែលសាងសង់ស្ពានអាកាសបន្ថែម និងកំពុងជីកដាក់ប្រព័ន្ធលូថ្មីផងដែរ ហើយមានដីហុយដែលធ្វើអោយបងប្អូនប្រជាពលរដ្ឋធ្វើដំណើរតាមបណ្ដោយផ្លូវនេះពិបាកក្នុងការធ្វើដំណើរ និងអាចប៉ះពាល់ដល់សុខភាពផងដែរ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ