ព្រឹតិ្តការណ៍ថ្មីៗ

ស្ត្រីមេម៉ាយវ័យចំណាស់ មានជីវភាពទីទាល់ក្រ និងជំងឺប្រចាំកាយ ធ្វើការជាអ្នកអនាម័យ អំពាវនាវរកសប្បុរសជនជួយជាថវិកា ព្យាបាលជំងឺ

3 ខែ មុន 154 tnn_admin

ភ្នំពេញ៖ តាមរៀបរាប់ប្រាប់ ធី អិន អិន នាល្ងាចថ្ងៃទី ១៦ ធ្នូ ២០១៩ ពីការលំបាក ស្ត្រីមេម៉ាយវ័យ៦៣ឆ្នាំ មានជីវភាពទីទាល់ក្រ និងជំងឺប្រចាំកាយ គ្មានលទ្ធភាពព្យាបាលជំងឺ កំពុងអំពាវនាវរកសប្បុរសជន ជួយឧបត្ថមជាថវិកា សំរាប់ព្យាបាលជំងឺ។ស្ត្រីខាងលើ ឈ្មោះ ពៅ មានវ័យ៦៣ឆ្នាំ ប្រកបមុខរបរជាអ្នកអនាម័យ អោយក្រុមហ៊ុនស៊ិនទ្រីរយះពេល៨ឆ្នាំមកហើយ ។ គាត់បន្តថា រៀងរាល់ម៉ោង២រំលងអាធ្រាត្រ គាត់ចេញទៅបោស និងកើបសំរាមតាមដងផ្លូវ (គោលដៅដែលបានកំណត់) រហូតដល់ម៉ោង៥ព្រឹក ពេញមួយសប្តាហ៍គ្មានថ្ងៃសំរាក បច្ចុប្បន្ន ស្នាក់នៅក្នុងអតីតរោងឡាន ក្នុងបរិវេណ ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា ខាងជើងវត្តភ្នំព។

ជំងឺប្រចាំកាយយូរឆ្នាំ (រោគស្រ្តី ស្បូនលូន) មានធ្លាក់ឈាម និងមានការឈឺចាប់  តែគ្មានលទ្ធភាពទៅព្យាបាល  ចេះតែបណ្តោយមករាប់ឆ្នាំមកហើយ។ ដោយមួយរយះចុងក្រោយនេះ អាការៈជំងឺធ្ងន់ និងមានការឈឺចាប់ជាងមុន ទើបសុំអោយ ធី អិន អិន ជួយផ្សព្វផ្សាយរកអ្នកមានចិត្តសប្បុរសជួយសង្គ្រោះគាត់ផង។

គាត់បញ្ជាក់ថា កាលពីប៉ុន្មានថ្ងៃមុន លោកឧកញ៉ា ដួង ឆាយ និង ភរិយា បានចែកអំណោយ មានដូចជា៖ ភួយ១ ទឹក១ដប និង បាយមួយប្រអប់ដែរ។

អាចទំនាក់ទំនងមក TNN តាមរយះលេខទូរស័ព្ទ៖ 0963899997 / 0974444174

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ