ព្រឹតិ្តការណ៍ថ្មីៗ

មួយយប់! អាវុធហត្ថរាជធានីភ្នំពេញ ស្រាវជ្រាវពួនស្ទាក់ បង្ក្រាបជនល្មើស បាន៥ក្រុម ឃាត់ខ្លួន២៨នាក់ !

1 ខែ មុន 91 tnn_admin

ភ្នំពេញ៖ យោងតាមរបាយការណ៍ប្រចាំថ្ងៃដែលអាវុធហត្ថរាជធានីភ្នំពេញបានកត់ត្រា ចាប់ពីម៉ោង 16:00 ថ្ងៃទី11 ដល់ ម៉ោង 16:00នាទី ថ្ងៃទី 12 ខែធ្នូ ឆ្នាំ2019 កម្លាំងអាវុធហត្ថ បានចេញ ស្រាវជ្រាវ ល្បាត និង ពួនស្ទាក់ បង្ក្រាបបទល្មើស ឃាត់ខ្លួនជនសង្ស័យបាន05ក្រុម ស្មើ28នាក់ ពាក់ព័ន្ធ ករណី ហឹង្សាដោយចេតនា និង ករណីគ្រឿងញៀន។ ជាក់ស្តែងរួមមាន៖

ម៉ោង 18:50នាទី ថ្ងៃទី 11.12.2019 នៅចំណុច សណ្ឋាគារ ឡេ ហុង ផ្លូវ 172 សង្កាត់ផ្សារថ្មីទី3 កម្លាំង អាវុធហត្ថ ខណ្ឌដូនពេញ បង្ក្រាបករណីហឹង្សាដោយចេតនា 01លើក ឃាត់ខ្លួន ជនសង្ស័យ 01 នាក់ និងដកហូតវត្ថុតាង កាំបិត 01 ។

ម៉ោង 11:00 ថ្ងៃទី 12.12.2019 នៅចំណុចផ្លូវលេខ110 សង្កាត់ផ្សារដេប៉ូ3 កម្លាំងអាវុធហត្ថ ខណ្ឌទួលគោក បង្ក្រាបករណីគ្រឿងញៀន 01លើក ឃាត់ខ្លួនជនសង្ស័យ 01 នាក់ ថ្នាំញៀន 01 កញ្ចប់ ក្រោយពីការសាកសួរយកចម្លើយរួច បានបន្តតាមចាប់បក្ខពួកបន្ថែម 01លើកទៀត បានជនសង្ស័យចំនួន 03 នាក់ ថ្នាំ 02 កញ្ចប់ សរុប 02 លើក ឃាត់ខ្លួនជនសង្ស័យ 04 នាក់ ថ្នាំ 03 កញ្ចប់ និង ឧបករណ៍សេពគ្រឿងញៀនមួយចំនួន ។

ម៉ោង 11:30នាទី ថ្ងៃទី 12.12.2019 នៅចំណុចផ្ទះទុកចោល ក្នុងភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ កម្លាំងអាវុធហត្ថ ខណ្ឌមានជ័យ បានបង្ក្រាបករណីគ្រឿងញៀន 01លើក ឃាត់ខ្លួនជនសង្ស័យ 05 នាក់ ថ្នាំញៀន 19 កញ្ចប់ និងឧបករណ៍សេពគ្រឿងញៀនមួយចំនួន។

ម៉ោង13:00 ថ្ងៃទី 12.12.2019 នៅចំណុចភូមិលូ សង្កាត់ស្វាយប៉ាក កម្លាំងអាវុធហត្ថ ខណ្ឌឬស្សីកែវ បានបង្ក្រាបករណីគ្រឿងញៀន 01លើក ឃាត់ខ្លួនជនសង្ស័យ 04 នាក់ ថ្នាំញៀន 02 កញ្ចប់។

ម៉ោង16:00នាទី ថ្ងៃទី12.12.2019 នៅចំណុចបន្ទប់ជួលភូមិព្រៃទា សង្កាត់ចោមចៅ កម្លាំងអាវុធហត្ថ ខណ្ឌពោធិសែនជ័យ បង្ក្រាបករណីគ្រឿងញៀន01លើក ឃាត់ខ្លួនជនសង្ស័យ 08 នាក់ ថ្នាំ 07 កញ្ចប់ ក្រោយពីធ្វើការសាកសួរយកចម្លើយរួច បានបន្តសហការជាមួយការិយាល័យ គ្រឿងញៀន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ តាមចាប់បក្ខពួកបន្ថែម 01លើកទៀត ឃាត់ខ្លួនជនសង្ស័យ 01 នាក់ ថ្នាំញៀន 01កញ្ចប់ ជញ្ជីងថ្លឹងថ្នាំញៀន 01។ សរុប 02លើក ឃាត់ខ្លួនជនសង្ស័យ 09នាក់ ថ្នាំញៀន 08 កញ្ចប់ ជញ្ជីងថ្លឹងថ្នាំញៀន 01 ។

បច្ចុប្បន្ន ជនសង្ស័យទាំង 28នាក់ខាងលើ កំពុងត្រូវបានសមត្ថកិច្ចជំនាញនៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ខ្វែងដៃខ្វែងជើងយ៉ាងមមាញឹក ចែកគ្នាធ្វើកំណត់ហេតុ ស្តាប់ចម្លើយ សម្រង់សាវតាជាតិ ដកហូតវត្ថុតាង ស្រាវជ្រាវរកអ្នកជាប់ពាក់ព័ន្ធបន្ត និងធ្វើរបាយការណ៍សរុបតាមករណីនីមួយៗ កសាងសុំណុំរឿងតាមនិតិវិធីឲ្យបានរួចរាល់មុន48ម៉ោង ដើម្បីបញ្ជូនទៅតុលាការ ធ្វើការផ្តន្ទាទោសតាមច្បាប់ ៕

 

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ