ព្រឹតិ្តការណ៍ថ្មីៗ

ឃាត់ស្ត្រីម្នាក់ បើកលេងល្បែងស៊ីសងខុសច្បាប់ (កន្ទុយលេខ ឆ្នោតវៀតណាម)

1 ខែ មុន 81 តូ សុផល

ភ្នំពេញ៖  នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោងប្រហែល ១៦:៣០នាទី កម្លាំងផ្នែកនគរបាលព្រហ្មទណ្ឌខណ្ឌទួលគោកបានសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលផ្សារដេប៉ូទី៣ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក និងអាជ្ញធរសង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក បានចុះបង្ក្រាបជាក់ស្ដែងករណី បើកលេងល្បែងស៊ីសងខុសច្បាប់ (កន្ទុយលេខឆ្នោតវៀតណាម) ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ២៨C ផ្លូវលេខ២២៥ ក្រុមទី១៦ ភូមិ៥ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

វត្ថុតាងចាប់យកមាន ៖ ក្រដាសកត់ឆ្នោតវៀតណាមរួចចំនួន០២សន្លឹក  ត្រាចុះថ្ងៃ,ខែ,ឆ្នាំ ចំនួន០១ , ម៉ាស៊ីនគិតលេខម៉ាក Giraffe ចំនួន០១គ្រឿង និងលុយខ្មែរចំនួន៧០៥០០៛ (ប្រាំពីរមុឺន ប្រាំរយរៀល ) និងទូរស័ព្ទដៃម៉ាក OPPO មួយគ្រឿងស៊េរី CPH 1969 ពណ៌ខ្មៅប្រើស៊ីមលេខ 077 710 957 ។

បច្ចុប្បន្ន ជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាន នគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរ និងចាត់ការតាមនីតិវិធីច្បាប់ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ