ព្រឹតិ្តការណ៍ថ្មីៗ

រថយន្តបែន បុកមនុស្សពីរនាក់ស្លាប់ នៅស្រុកថ្មគោល

1 ខែ មុន 65 tnn_admin

បាត់ដំបង៖រថយន្តបែន១គ្រឿងបើកជែងគ្នាជ្រុលទៅបុកម៉ូតូហុងដាឌ្រីមជិះគ្នាពីរនាក់ពីក្រោយបណ្តាលអោយស្លាប់យ៉ាងអាណោចអាធ័ម។ហេតុការណ៍នេះបានកើតឡើងនៅតាមបណ្តោផ្លូវជាតិ៥កាលពីវេលាម៉ោង ២០ និង៥៥នាទីយប់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ ចំណុចឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។

ប្រភពព័ត៌មានបានអោយដឹងថា៖មុនពេលកើតហេតុមានរថយន្តបែនមួយគ្រឿងពណ៌បៃតង មិនស្គាល់ស្លាកលេខបានបើកបរពីជើងទៅត្បូងវ៉ាជែងរថយន្តមួយគ្រឿនៅពីមុខជ្រុលទៅបុកមូតូ១គ្រឿងម៉ាកហុងដាឌ្រីម C125 សេរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ2-W2331 ក្នុងទិសដៅស្របគ្នាស្លាប់រួចបន្ថែមល្បឿនបើកគេចខ្លួនបាត់។

ជនរងគ្រោះទាំងពីរនាក់ឈ្មោះ៖១-សាន សារិន ភេទប្រុស អាយុ៤៥ឆ្នាំ (ស្លាប់)មានទីលំនៅក្នុងភូមិអណ្តូងចេញ សង្កាត់អូរចារ ក្រុងបាត់ដំបង ២-ឈ្មោះទ្រីវ ធី ភេទប្រុស អាយុ៤៧ឆ្នាំ(ស្លាប់) អ្នករួមដំណើរ មានលំនៅ ក្នុងភូមិ ឃុំជាមួយគ្នា។

បច្ចុប្បន្ន(សព)ជនរងគ្រោះទាំងពីរនាក់សមត្ថកិច្ចប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែករថយន្តបង្កសមត្ថកិច្ចកំពុងតាមស្រាវជ្រាវគ្រប់គោលដៅ៕ដោយ សុខ កុសល

 

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ