ព្រឹតិ្តការណ៍ថ្មីៗ

ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិ ជូនមន្ត្រីនគរបាលជាតិ នគរបាលខណ្ឌពោធិ៍សែនជ័យ

1 ខែ មុន 154 tnn_admin

ភ្នំពេញ៖ នៅរសៀលថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០១៩ ដោយមានការឯកភាពរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គស្នងការ និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ទោ ហ៊ុន សុធី ស្នងការរងទទួលផែនការងារធនធានមនុស្ស និងទទួលបន្ទុកអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានអញ្ជើញចូលរួមក្នុងពិធី ប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិ ជូនមន្រ្តីនគរបាលជាតិ ចំណុះការិយាល័យជំនាញ ក្នុងផែនការងារធនធានមនុស្ស និងអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន ១១៧ នាក់ (ផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង ចំនួន ១០២ នាក់ និងតម្លើងឋានន្តរសក្តិ ចំនួន ១៥ នាក់) ក្នុងនោះលោកស្នងការរងក៏បានមានមតិផ្តាំផ្ញើ ជូនដល់អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដូចខាងក្រោម :

១-ពង្រឹងលើការងារពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌ
២-ពង្រឹងលើការសណ្តាប់ធ្នាប់ និងបញ្ជាចរាចរណ៍
៣-ពិនិត្យ និងពង្រឹងទៅលើកម្លាំងអន្តរាគមន៍
៤-ពិនិត្យ និងពង្រឹងទៅលើវិន័យរបស់កងកម្លាំងនគរបាលជាតិ (ការចាត់តាំងរបស់ថ្នាក់លើ , ការស្លៀកពាក់ឯកសណ្ឋានឲ្យបានត្រឹមត្រូវ , សក់ត្រូវកាត់ឲ្យខ្លី ម្យ៉ាងទៀតពាក់ព័ន្ធនឹងមន្ត្រីដែលត្រូវផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិ នឹងធ្វើជូនជាបន្តបន្ទាប់។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ