ព្រឹតិ្តការណ៍ថ្មីៗ

ដាក់ចេញនូវវិធានការ ទប់ស្កាត់ និងបង្ការ បទល្មើស នៅឡើយការអនុវត្តន៍?

5 ខែ មុន 134 តូ សុផល

ភ្នំពេញ៖  នៅព្រឹកថ្ងៃព្រហស្បតិ៍​ ១រោច​ ខែមិគសិរ​ ឆ្នាំកុរ​ ឯកស័ក​ ព.ស២៥៦៣​ ត្រូវនឹងថ្ងៃទី១២​ ខែធ្នូ​ ឆ្នាំ២០១៩​នៅសាលាខណ្ឌកំបូល​ បានរៀបចំកិច្ចប្រជុំគណៈបញ្ជាការឯកភាព​ខណ្ឌ​ ប្រចាំ​ខែវិច្ឆិកា​ ឆ្នាំ២០១៩​ ក្រោមអធិបតីភាពលោក​ ឃឹម​ ស៊ុនសូដា​ អភិបាល​ នៃគណៈអភិបាលខណ្ឌកំបូល​ រួមជាមួយលោក​ លោកស្រីអភិបាលរងខណ្ឌ​ លោកមេបញ្ជាការអាវុធហត្ថខណ្ឌ​ លោកអធិការរងខណ្ឌ​ ព្រមទាំងមានការចូលរួមពីលោកនាយក​ នាយករងរដ្ឋបាល​ លោកស្រីប្រធានការិយាល័យចំណុះ-ជំនាញរបស់ខណ្ឌ​ លោកចៅសង្កាត់​ លោកនាយប៉ុស្តិ៍​ លោកមេភូមិទាំង៩៣​ ភូមិ​ ។

របៀបវារៈ​ នៃកិច្ចប្រជុំមានដូចខាងក្រោម៖

១-​ ការងារពង្រឹងសន្តិសុខក្នុងមូលដ្ឋាន​៖​

-​ វិធានការបង្ការ​ ទប់ស្កា​ត់​ និងបង្ក្រាបបទល្មេីសគ្រប់ប្រភេទ​ ។
-​ ការបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ​ ។

-​ ការពិនិត្យសារធាតុញៀន​ ។

-​ ការងារត្រៀមប្តូរសៀវស្នាក់ថ្មីជូនប្រជាពលរដ្ឋ​ ។

២-​ ការងារសណ្តាប់ធ្នាប់៖​ ការធ្វេីបច្ចុប្បន្នភាពអ្នកលក់ដូរលេីចិញ្ចេីម​ ឬ/និងលេីទ្រូងផ្លូវសាធារណៈ​ ។

៣-​ បញ្ហាផ្សេងៗ

គួររំលឹកផងដែរថា មួយរយៈចុងក្រោយនេះ អំពើ លួច ឆក់ ប្លន់ ហាក់កក្រើកឡើងវិញ ក្នុងខណ្ឌថ្មីមួយនេះ ខណៈខាងនគរបាលខិតខំបង្ក្រាបបទល្មើសបានតិចតួច ស្របពេល ខាងអាវុធហត្ថខណ្ឌ មិនទាន់ឃើញមានសកម្មភាព បង្ក្រាបណាមួយ គួរអោយកត់សម្គាល់ឡើយ។

ពលរដ្ឋសំណូមពរ ដល់ គណបញ្ជាការឯកភាពខណ្ឌកំបូល បង្កើនការទប់ស្កាត់ បង្ការបទល្មើស ឈានដល់ការបង្ក្រាប អោយមានប្រសិទ្ធភាពខ្ពស់ ដើម្បីអោយពលរដ្ឋរស់នៅផុតពីភាពភ័យខ្លាចផង។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ