ព្រឹតិ្តការណ៍ថ្មីៗ

គាំទ្រទេ? ចុះពិនិត្យ​ និង​ធ្វើតេស្តទឹកនោមរកសារធាតុញៀន អ្នកបើកបររថយន្តដឹកដី

1 ខែ មុន 172 tnn_admin

ភ្នំពេញ៖ កាលពីព្រឹក​ថ្ងៃច័ន្ទ​​​ ១៣កើត​ ខែមិគសិរ​ ឆ្នាំកុរ​ ​ឯកស័ក​ ព.ស​ ២៥៦៣​ ត្រូវ​នឹង​ថ្ងៃ​ទី​៩​ ខែធ្នូ​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​ ៨:៣០​ នាទី​ ដល់ម៉ោង​ ១១និង០០​ នាទី​ លោក​ ហោ​ វាសនា​ អភិបាលរងខណ្ឌ​ និងលោកវរសេនីយ៍ត្រី ប្រាក់ ហ៊ុយ អធិការរងខណ្ឌបានដឹកនាំគណ:បញ្ជាការឯកភាព​រដ្ឋបាលខណ្ឌកំបូល​ ចុះពិនិត្យ​ និង​ធ្វើតេស្តទឹកនោមរកសារធាតុញៀនអ្នកបើកបររថយន្តដឹកដី​ ស្ថិតនៅចំណុច​ដីឡូ​តិ៍កែងខាងលិចវត្តពោធិ៍វ័ន្ត​ ផ្លូវ​បេតុង​ ភូមិផ្លាង សង្កាត់​ស្នោរ​ ខណ្ឌកំបូល​ រាជធានីភ្នំពេញ​ ។

កម្លាំងចូលរួមសរុបមាន:​  ២៧​ ​នាក់

មន្រ្តី​សាលាខណ្ឌ​៦​នាក់ កម្លាំង​នគរបាលខណ្ឌ​៩​នាក់ កម្លាំង​កងរាជអាវុធខណ្ឌ​ ៤​នាក់

កម្លាំង​សន្តិសុខ​សាលាខណ្ឌ​ ៨​នាក់។

ជាលទ្ធផល

បានត្រួត​ពិនិត្យ ​រថយន្ត​សរុប​​បាន​ចំនួន​ ២៤​ គ្រឿង​

បានត្រួត​ពិនិត្យ​មនុស្ស​​សរុប​បានចំនួន​ ៣២​នាក់

សមត្ថកិច្ចបញ្ជាក់ថា ក្រោយធ្វើតេស អ្នកមានសារធាតុញៀន៤​នាក់​  ត្រូវសមត្ថកិច្ច បញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌដើម្បីចាត់វិធានការតាមនីតិវិធីច្បាប់​ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ