ព្រឹតិ្តការណ៍ថ្មីៗ

មេប៉េអឹមស្រុកសំឡូត និងកូនចៅព្រួតវាយប្រជាពលរដ្ឋទាំងដៃជាប់ខ្នោះ

3 ខែ មុន 124 តូ សុផល

បាត់ដំបង៖ ប្រជាពលរដ្ឋចំនួន៣នាក់ត្រូវបានមេបញ្ជាកាកងរាជអាវុធហត្ថស្រុកសំឡូតរួមទាំងកូនចៅព្រួតវាយបណ្តាលអោយរបួសយ៉ាងដំណំ។

យោងតាមការបំភ្លីពីជនរងគ្រោះម្នាក់ក្នុងចំណោម៣នាក់ ឈ្មោះ ជួន សារ៉ាក់ ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិកំពង់ល្ពៅ ឃុំកំពង់ល្ពៅ ស្រុកសំឡូត បានរៀបរាប់ថា៖លោកត្រូវបានប៉េអឹម មកចាប់ដាក់ខ្នោះ ប៉ុន្តែ គាត់មិនអោយចាប់ដាក់ខ្នោះទេព្រោះសំអាងថាខ្លួនគ្មានកំហុស ក៍ត្រូវលោកប៉េអឹមវាយនឹងស្វ័យកាំភ្លើងAK បែកក្បាល រួចយកទូស័ព្ទដៃម៉ាក OPPO ស្របពេលនោះខ្លួនរត់គេចហែលឆ្លងស្ទឹងក្រញូងស្ទើរលង់ទឹកស្លាប់។

លោកជួន សារ៉ាក់ បានបន្តថា៖ខណះប៉េអឹបចុះទៅចាប់នោះគឺលោកកំពុងឈរមើល ជនពីរនាក់ទាញដើមគគី ដែលបាក់ធ្លាក់ចូលក្នុងស្ទឹងជាយូរឆ្នាំមកហើយ ទាំងពីរនាក់នោះមានឈ្មោះ ចាន់ រិត និងឈ្មោះ ឈួន ឈុនលី ត្រូវបានប៉េអឹមចាប់ដាក់ខ្នោះយកទៅទីបញ្ជាការដ្ឋានស្រុកដើម្បីសាកសួរ។

ដោយឡែកជនទាំងពីរនាក់នោះត្រូវបានលោកជួប ណូ មេបញ្ជាការដើរចេញមកទាំងខ្លួនស្រវឹងសួរថា៖ពួកឯងទាញយកឈើហ្នឹងមានឈើក្រញូងទេ? ពួកគេឆ្លើយថាមិនមានទេ មានតែដើមគគីមួយដើមដែលលិចទឹកក្នុងស្ទឹងតែប៉ុណ្ណោះ ពេលនោះលោកមេបញ្ជាការបានយកដបទឹកបរិសុទ្ធវាយចំកណ្តាលក្បាលនិងប្រើអំពើហិង្សាទៅលើជនរងគ្រោះហាក់បីដូចជាភ្លេចថាខ្លួនជាសមត្ថកិច្ចនិងរំលោភសិទ្ធិមនុស្សផងដែរ។

ក្រោយពីការសាកសួររួចពុំមានអ្វីសម្ខាន់និងជាប្រយោជន៍សម្រាប់ខ្លួនលោកជួប ណូ បានបញ្ជាអោយកូនចៅដោះលែងជនរងគ្រោះអោយត្រឡប់ទៅផ្ទះវិញទាំងខ្លួនឈឺចុកចាប់ ពេញប្រាណ។

សូមបញ្ជាក់ថាករណីនេះបានកើតឡើងកាលពីរសៀលថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៩ មកម្ល៉េះ ចំណែកជនរងគ្រោះចង់ដាក់ពាក្យប្តឹងលោកប៉េអឹមដែរ តែខ្លាចមន្ត្រីទាំងអស់នោះមានគំនុំគុំគួន។

ជុំវិញករណីដូចការលើកឡើងខាងលើក្រុមការងារយើងខ្ញុំមិនអាចទាក់ទងសុំការបំភ្លឺពីលោកជួប ណូ ហៅចូវ ជាមេបញ្ជាការកងរាជអាវុធហត្ថស្រុកសំឡូតបានឡើយ ពីព្រោះគ្មានលេខទូរស័ព្ទទាក់ទង៕ ដោយ សុខ កុសល

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ