ព្រឹតិ្តការណ៍ថ្មីៗ

បុរសម្នាក់ជិះម៉ូតូបុករថយន្តពីក្រោយបណ្តាលអោយស្លាប់ក្នុងថ្លុកឈាម

1 ខែ មុន 49 តូ សុផល

បាត់ដំបង៖បុរសម្នាក់ជិះម៉ូតូយ៉ាងលឿងជ្រុលទៅបុករថយន្តសណ្តោងម៉ាក (HINO) ពណ៌ខៀវ ពាក់ស្លាកភ្នំពេញ3E-2786បណ្តាលអោយជនរងគ្រោះបាក់ជើង បែកក្បាលស្លាប់មួយរំពេច។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង២០និង៣០នាទីយប់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩ ចំណុចមុខមន្ទីរពេកឯកជន(យីគក់) ស្ថិតក្នុងភូមិវត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ប្រភពព័ត៌មានពីប្រជាពលបានអោយដឹងថា៖មុនពេលកើតហេតុមានបុរសម្នាក់ ឈ្មោះ ប៊ុន ថា ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិកើតហេតុបានជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ សេរីឆ្នាំ២០១៤ ពាក់ស្លាកលេខបាត់ដំបង 1Q-7451 ក្នុងល្បឿនលឿនបុករថយន្តម៉ាកខាងលាន់ស្នូរផាំង ខណះនោះតៃកុងរថយន្តបានចុះទៅមើលឃើញជនរងគ្រោះស្លាប់ ក៍រត់គេចខ្លួនបាត់។

ក្រោយពេលកើតហេតុភ្លាមៗនោះកម្លាំងនគរបាលចរាចរណ៍បានចុះទៅវាស់វែងរួចយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកខេត្តបាត់ដំបងរងចាំការដោះស្រាយនៅពេលក្រោយ។

បច្ចុប្បន្នសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់អោយក្រុមគ្រួសារយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី៕ដោយសុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ