ព្រឹតិ្តការណ៍ថ្មីៗ

ផ្លោះរបងផ្ទះ ចូលក្នុងផ្ទះគេ ចូលលួចកញ្ចក់រថយន្ត  ត្រូវ….

1 ខែ មុន 51 tnn_admin

ភ្នំពេញ៖ កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោងប្រហែល ២០និង៥០នាទី កម្លាំងរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកក់ទី២ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក ធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ជាក់ស្ដែងពីបទប៉ុនប៉ងលួច (ផ្លោះរបងផ្ទះប៉ុនប៉ងចូលក្នុងផ្ទះជនរងគ្រោះលួចកញ្ចក់រថយន្ត ) ប្រព្រឹត្តនៅចំណុចផ្ទះលេខ២០ ផ្លូវលេខ៥៧២ ក្រុមទី ភូមិ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ជនសង្ស័យ ឈ្មោះ កេង សុគន្ធ ហៅ ឡុង ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ មានទីកន្លែងកំណើត ភូមិជ្រៃកោងលិច ឃុំខ្នារឆ្មារ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។

ក្រោយពីឃាត់ខ្លួនជនសង្ស័យខាងលើ សមត្ថកិច្ចយើងបានយកទឹកនោម ជនសង្ស័យរូបនេះមកធ្វើតេស្តិ៍ស្វែងរកសារធាតុញៀនក្នុងទឹកនោម ដោយប្រើឧបករណ៍ Diagnostic Test (តេស្តិ៍រហ័សស្វែងរកសាញៀនក្នុងទឹកនោម ) ជាលទ្ធផល បង្ហាញពីភាព អវិជ្ជមាន (គ្មានសារធាតុញៀន) ។

បច្ចុប្បន្ន ជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាន នគរបាលខណ្ឌទួលគោក ដើម្បីចាត់ការតាមផ្លូវច្បាប់ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ