ព្រឹតិ្តការណ៍ថ្មីៗ

ម៉ូតូរត់យឺតជាងមនុស្ស ត្រូវប៉ូលិសលើកដាក់រថយន្ត ស្រាវជ្រាវរកម្ចាស់….!

1 ខែ មុន 59 tnn_admin

ខេត្តកណ្តាល៖ កម្លាំងនគរបាលស្រុកលើកដែក បង្ក្រាបល្បែងស៊ីសងខុសច្បាប់ 🐓(ជល់មាន់) នាព្រឹក ថ្ងៃអាទិត្យ ១២ កើត ខែ មិគសិរ ឆ្នាំ កុរ ឯកស័ក ព.ស ២៥៦៣ត្រូវនឹងថ្ងៃទី០៨.១២.២០១៩ វេលាម៉ោង ១០ ​និង០០នាទី នៅចំណុចចំការស្វាយក្រោយភូមិ ស្ថិតក្នុងភូមិក្បាលជ្រោយ ឃុំ កំពង់ភ្នំ ស្រុក លើកដែក ខេត្តកណ្តាល។

វត្ថុតាងចាប់យករួមមាន ៖

មាន់ជល់១ក្បាល

ម៉ូតូ០២គ្រឿង

១ ម៉ូតូម៉ាក EXCITER G P ពណ៌ទឹកប៊ិចច ១គ្រឿង ​គ្មានស្លាកលេខ

២ ម៉ូតូម៉ាក SYM ពណ៌ស គ្មានស្លាកលេខ ១គ្រឿង និង ស្កុតរុំជើងមាន់រួចចំនួន១១ដុំ ក្រៅពីនេះពុំបានចាប់យកអ្វីទៀតឡើយ។

ប្រភពប្រាប់ថា នៅថ្ងៃទី ៨ ធ្នូ ២០១៩ វេលា ម៉ោង៩និង៥៥ នាទី កម្លាំងជំនាញនគរបាលយុត្តិធម៌បានទទួលព័ត៌មានពីប្រជាពលរដ្ឋល្អថាមានកាលេងល្បែងស៊ីសង (ជលមាន់) ផ្នែកជំនាញបានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ភ្នំបានចុះដល់ទីតាំងជល់មាន់នៅក្រោយភូមិក្រោមដើមស្វាយ នៅភូមិក្បាលជ្រោយ ពេលកម្លាំងសមត្ថកិច្ចទៅដល់ឃើញ អ្នកលេង🐓ល្បែងជល់មាន់ ក្រឡេកឃើញកម្លាំងសមត្ថកិច្ច នាំគ្នារត់គេចបាត់អស់ដោយសុវត្ថិភាព។

ចំណែកវត្ថុតាងខាងលើកម្លាំងសមត្ថកិច្ច បានធ្វើការចាប់យកនឹងយកមករក្សាទុកនៅ អធិការដ្ឋានដើម្បីស្រាវជ្រាវរកម្ចាស់មកធ្វើការអបរំ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ