ព្រឹតិ្តការណ៍ថ្មីៗ

ម៉ូតូមិនខ្ចីស្តាយ រត់អោយតែរួចមួយគ្រានសិន ចាំគិតទៀត

1 ខែ មុន 59 tnn_admin

ខេត្តកណ្តាល៖ កម្លាំងសមត្ថកិច្ចចុះបង្ក្រាបល្បែងស៊ីសងខុសច្បាប់ (ជល់មាន់ ) នាព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង១១ និង ១០នាទីនៅចំណុច ចម្ការល្មុតចុងព្រែក ភូមិស្វាយតាមេឃ ឃុំកោះធំ(ខ) ស្រុកកោះធំ ខេត្តកណ្ដាល ។

សមត្ថកិច្ចបញ្ជាក់ប្រាប់ថា ជនសង្ស័យ ជាច្រើននាក់ មិនស្គាល់អត្តសញ្ញាណ រត់គេចខ្លួនអស់ បន្សល់ទុកតែ

វត្ថុតាង ៖ម៉ូតូចំនួន ៥គ្រឿង មានដូចជា
-ម៉ាក Honda គប់ជ្រុង C50 ពណ៌ខៀវចាស់ ពាក់ស្លាកលេខ កណ្តាល1T-9882 ចំនួន ០១គ្រឿង ។
-ម៉ាក Honda គប់ជ្រុង ពណ៌ទឹកប្រាក់ គ្មានស្លាកលេខ ចំនួន ០1គ្រឿង ។
-ម៉ាក Honda គប់ជ្រុង C90 ពណ៌ខៀវចាស់ ពាក់ស្លាកលេខ ង-3468 ភព១ ចំនួន01គ្រឿង ។
-ម៉ាក Honda គប់មូល C50 ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ ភ្នំពេញ 1D-8232 ចំនួន 01គ្រឿង ។
-ម៉ាក Honda គប់មូល C90 ពណ៌ទឹកប៊ិចពាក់ស្លាកលេខ កំពង់ស្ពឺ 1C-2683 ចំនួន 01គ្រឿង ។
២/-កន្ត្រកដាក់មាន់ជល់ ចំនួន ០៣សម្រាប់ និងស្គុតរុំខ្នាយមាន់ ចំនួន ០៣ដុំ។

ប្រភពប្រាប់ថា កាលពីពេលវេលាកើតហេតុខាងលើ មានប្រជាពលរដ្ឋល្អ បានរាយការណ៍មកសមត្ថកិច្ចថា មានគេលេងល្បែងភ្នាល់ជល់មាន់ នៅចំណុចចម្ការល្មុតចុងព្រែក ភូមិស្វាយតមេឃ ឃុំកោះធំ(ខ) ស្រុកកោះធំ ខេត្តកណ្ដាល ។ ក្រោយពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងជំនាញស្រុក បានសហការជាមួយនិងកម្លាំងនគរបាលប៉ុស្ដិ៍កោះធំ(ខ) បានចុះដល់កន្លែងកើតហេតុ ពេលដែលឃើញនគរបាលយើងទៅដល់ អ្នកលេងល្បែងទាំងអស់នោះបាននាំគ្នារត់យករួចខ្លួនទាំងអស់ ដោយបន្សល់ទុកនៅវត្ថុតាង ដូចបានចាប់យកខាងលើ នៅកន្លែងកើតហេតុតែម្ដង ។

សមត្ថកិច្ចក៏បាននាំយកវត្ថុតាងទាំងនោះ មករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកោះធំ ចំណែកជនសង្ស័យដែលបានគេចខ្លួន ក៏នគរបាលកំពុងស្រាវជ្រាវ ស្វែងរក ដើម្បីហៅមកធ្វើការអប់រំនៅអធិការដ្ឋាន ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ