ព្រឹតិ្តការណ៍ថ្មីៗ

ក្រុមនេះហើយ ស្ទាក់វាយប្លន់ ដោយប្រើប្រាស់ដាវ និងដំបង ញឹកញាប់ ក្នុងខេត្តកំពង់ស្ពឺ

3 ខែ មុន 47 tnn_admin

កំពង់ស្ពឺ៖ ក្រោមកិច្ចបញ្ជាដឹកនាំផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ នៅវេលាម៉ោង០៩:៤០នាទី នាថៃ្ងអាទិត្យ ទី៨ ខែធ្នូ ២០១៩កម្លាំងអធិការដ្ឋាននគរបាលស្រុកសំរោងទង សហការដឹកនាំដោយកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ បានចុះបង្ក្រាបក្រុមមុខសញ្ញាសង្ស័យជាចោរប្លន់ម៉ូតូបានចំនួន០៨នាក់ ស្រី២នាក់ ពាក់ព័ន្ធករណីសង្ស័យធ្វើសកម្មភាពស្ទាក់ប្លន់តាមដងផ្លូវជាតិលេខ៤ និងផ្លូវលំមួយចំនួនទៀត នៅក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ។

លទ្ធផលប្រតិបត្តិការខាងលើនៅបន្ទប់ជួលរបស់ឈ្មោះ ខឹម កល្លិកា ភេទស្រី អាយុ ២៨ឆ្នាំ នៅភូមិចំបក់ ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺសមត្ថកិច្ចដកហូតបានម៉ូតូមិនប្រក្រតីចំនួន៦គ្រឿ ង និងសម្ភារៈមួយចំនួនទៀត(ឧបករណ៍-មធ្យោបាយ) ក្នុងចំណោមជនសង្ស័យទាំងនោះរួមមាន ឈ្មោះដូចខាងក្រោម ៖
ទី១ ឈ្មោះ រឿន កវី ប្រុស អាយុ ២៦ឆ្នាំ រស់នៅភូមិវល្លិសរ ឃុំវល្លិសរ ស្រុកសំរោងទង ។
ទី២ ឈ្មោះ នាង សីហា ហៅប៉ាវ ប្រុស អាយុ ២៧ឆ្នាំ រស់នៅភូមិជ្រលងថ្កូវ ឃុំរលាំងចក ស្រុកសំរោងទង ។
ទី៣ ឈ្មោះ ស៊ន ភក្ដី ប្រុស អាយុ ១៩ឆ្នាំ រស់នៅភូមិចំការរដ្ឋ ឃុំវល្លិសរ ស្រុកសំរោងទង ។
ទី៤ ឈ្មោះ ហ៊ីង ពិសិដ្ឋ ប្រុស អាយុ ២៩ឆ្នាំ រស់នៅភូមិវល្លិសរ ឃុំវល្លិសរស្រុកសំរោងទង ។
ទី៥ ឈ្មោះ និត ចំណាន ប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិសំពៅងរ ឃុំព្នាយ ស្រុកសំរោងទង ។
ទី៦ ឈ្មោះ ញ៉ែម ចាន់ដែត ប្រុស អាយុ ១៨ឆ្នាំ រស់នៅភូុមិរំលោង ឃុំវល្លិសរ ស្រុកសំរោងទង ។
ទី៧ ឈ្មោះ សុខ ស្រីលាប ស្រី អាយុ ២៣ឆ្នាំ រស់នៅភូមិសំពៅ សង្កាត់ច្បារមន ក្រុងច្បារមន ។
ទី៨ ឈ្មោះ បួយ កែវ ស្រី អាយុ ២៣ឆ្នាំ រស់នៅភូមិស្នោរទី១ សង្កាត់រកាធំ ក្រុងច្បារមន ។

ដកហូតបា នម៉ូតូ ០៦គ្រឿង សម្ភារៈគ្រឿងបន្លាស់ម៉ូតូនិងដាវកាំបិតផ្គាក់មួយចំនួនជាវត្ថុតាងសំរាប់កាប់ប្លន់។
តាមការបញ្ជាក់ឲដឹងពីលោកវរសេនីយ៍ឯក ឃុត សុផល អធិការនគរបាលស្រុកសំរោងទងថា ប្រវត្តិសកម្មភាពពួកក្រុមជនសង្ស័យទាំងនោះគឺស្ទាក់វៃប្លន់ដោយប្រើប្រាស់ដាវ និងដំបងជាញឹកញាប់ក្រុមនេះ តែងតែធើ្វសកម្មភាពប្លន់តាមដងផ្លូវជាតិលេខ៤ និងផ្លូវលំមួយចំនួនទៀត ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ នៅពេលទាបភ្លឺ និងពាក់កណ្ដាលរាត្រី នៅពេលមានអ្នកដំណើរចេញ-ទៅរកស៊ី ឬដឹកបន្លែទៅទីផ្សាជាដើម ភាពសាហាវរបស់ក្រុមនេះ ភាគច្រើនតែងកាប់ជនរងគ្រោះដើម្បីប្លន់យកសម្ភារៈតែម្ដង។ យោងតាមចម្លើយបឋម ថាបក្ខពួកក្រុមចោរមួយចំនួនទៀតបានកំពុងរត់គេចខ្លួន

បន្ទាប់ពីសមត្ថកិច្ច ធ្វើការបង្រ្កាបបក្ខពួករបស់គេ តែទោះបីយ៉ាងណា សមត្ថកិច្ចបានបញ្ជាក់ថាមុខសង្ស័យសេសសល់ទាំងនោះ គឺកម្លាំងជំនាញបានស្គាល់អត្តសញ្ញាណអស់ហើយនិងបន្ដស្រាវជ្រាវឈានដល់ការបង្រ្កាបជាបន្ដនៅពេលខាងមុខ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ