ព្រឹតិ្តការណ៍ថ្មីៗ

ជិត២០នាក់ កំពុងបឺតបង្ហុយថ្នាំញៀន ប៉ូលិស ទៅរំខានក្តីសុខ

1 ខែ មុន 725 tnn_admin

ភ្នំពេញ ៖ ក្រុមអ្នកនិយមសេពគ្រឿងញៀនចំនួន១៧នាក់ ២ក្រុមផ្សេងគ្នា ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍កាកាប១ ខណ្ឌពោធិសែនជ័យក្រោមបញ្ជាពីលោកវរសេនីយ៍ឯក យឹម សារ៉ាន់ អធិការខណ្ឌ ចុះទៅបង្ក្រាប ចាប់ប្រមូលមនុស្ស២ក្រុមខាងលើ ខណៈដែលកំពុងបឺតបង្ហុយថ្នាំញៀន កាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៩ នៅ២កន្លែងផ្សេងគ្នា នៅដីឡូត៍ទំនេរ និងនៅក្នុងផ្ទះសំណាក់ ក្រុម១២ ក្នុងភូមិប៉ប្រ៉កខាងត្បូង សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ ។

តាមសមត្ថកិច្ចបានឲ្យដឹងថា មានកិច្ចសហការល្អជាមួយបងប្អូនប្រជាពលរដ្ឋ ម្ចាស់ផ្ទះសំណាក់ ជុំវិញសភាពការក្នុងមូលដ្ឋាន ទើបនៅព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៩នេះ មានបទបញ្ជាពី លោក អធិការខណ្ឌ ទប់ស្កាត់ បង្ក្រាប បទល្មើសខាងលើ ទើបកម្លាំងប៉ុស្តិ៍ ចុះទៅបង្ក្រាបចាប់ឃាត់ខ្លួនអ្នកញៀនថ្នាំ២ក្រុម ដែលកំពុងប្រមូលផ្តុំជក់គ្រឿងញៀន មាន៩នាក់ ជួបជុំផ្តុំជក់នៅដីវាល  មាន៨នាក់ម្តុំគ្នាជក់នៅផ្ទះសំណាក់ ក្បែរគ្នានោះដែរ ឃាត់ខ្លួនបានទាំងអស់១៧នាក់ ឧបករណ៍ជក់ និងសម្ភារៈមួយចំនួនទៀត ។

ក្រោយពីចាប់ឃាត់ខ្លួនបាន ក្រុមអ្នកប្រើប្រាស់គ្រឿងញៀនទាំង១៧នាក់ នាំខ្លួនទៅសាកសួរនៅប៉ុស្តិ៍ដើម្បី កសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញខណ្ឌ ៕

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ