ព្រឹតិ្តការណ៍ថ្មីៗ

អ្នកឈ្នះរត់បាត់ អ្នកចាញ់ដេកពេទ្យ

7 ខែ មុន 46 tnn_admin

បាត់ដំបង៖ជម្លោះរវាងអ្នកកាប់ចាក់ពីរក្រុម បង្កឡើងនៅក្នុងហាងខារ៉ាអូខេមួយកន្លែងក្នុងស្រុកសង្កែ បណ្តាលអោយជនរងគ្រោះរបួសធ្ងន់ស្រាលចំនួន៣នាក់។ករណីហិង្សានេះបង្កដោយជនមិនស្គាល់អត្តសញ្ញាញ១ក្រុម មានគ្នាប្រហែល៥នាក់ប្រដាប់ដោយកាំបិតកាប់វាយ ទៅលើភាគីម្ខាងទៀតកាលពីវេលាម៉ោង២៣និង១៥នាទី ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៩ ចំណុចភូមិកាច់រទេះ ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង។

ជនរងគ្រោះមានឈ្មោះដូចតទៅ៖១-សុិន ប៊ុនថន ភេទប្រុស អាយុ២៧ឆ្នាំ របួសធ្ងន់ ២-ឈ្មោះ ចាន់ ជឿន ភេទប្រុស អាយុ១៨ឆ្នាំ របួសធ្ងន់ ៣-ឈ្មោះឈើយ តារា ភេទប្រុស អាយុ៣៣ឆ្នាំ របួសស្រាល។

បច្ចុប្បន្នជនបង្កសមត្ថកិច្ចកំពុងស្រាវជ្រាវ ចំណែកជនរងគ្រោះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង៕ដោយ សុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ