ព្រឹតិ្តការណ៍ថ្មីៗ

ចាប់អ្នកផ្តល់សំណាង នៅស្រុកជើងព្រៃ

7 ខែ មុន 103 តូ សុផល

កំពង់ចាម ៖ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម

ដឹកនាំដោយលោកវរសេនីយ៍ឯក ថាញ់ សុខវុន បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកជើងព្រៃ, កម្លាំងរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាលស្តើងជ័យ និងអាជ្ញាធរមូលដ្ឋានចុះបង្ក្រាបករណីបើក និងលេងល្បែងស៊ីសងខុសច្បាប់ ( លក់ឆ្នោតវៀតណាម ) ចំនួន១ទីតាំង នៅចំណុចភូមិពង្រ ឃុំស្តើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ចាប់ឃាត់ខ្លួនមុខសញ្ញាចំនួន១នាក់ និងវត្ថុតាងមួយចំនួន។

ប្រតិបត្តិការនេះ ធ្វើឡើងនៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង១៥និង៤០នាទី ដោយទទួលបានបទបញ្ជាពី ឯកឧត្តម ឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម។

សមត្ថកិច្ចបាន ឲ្យដឹងថា មុខសញ្ញាសង្ស័យ ឈ្មោះ កែម លីណា ភេទប្រុស អាយុ៣៣ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិពង្រ ឃុំស្តើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។

ក្នុងការឃាត់ខ្លួននេះដែរ សមត្ថកកិច្ចដកហូតបានវត្ថុតាងមួយចំនួនរួមមាន ៖

១-សៀវភៅកត់លេខឆ្នោតវៀតណាមចំនួន៣ក្បាល

២-ក្រដាស់កត់កន្ទុយលេខចំនួន១៩សន្លឹក

៣-ម៉ាស៊ីនគិតលេខចំនួន១គ្រឿង

៤-ក្រដាស់កាបោនចំនួន៤សន្លឹក

៥-ទូរស័ព្ទម៉ាក ហូវៃ ចំនួន២គ្រឿង (ពណ៌ខ្មៅចំនួន១គ្រឿង និងពណ៌ទឹក ប្រាក់ចំនួន១គ្រឿង)

៦-ប៊ិកចំនួន១ដើម

៧-ប្រាក់រៀលចំនួន ១.០៨៨.០០០រៀល (មួយលានប្រាំបីម៉ឺនប្រាំបីពាន់រៀល)

បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យរួមនឹងវត្ថុតាងខាងលើ និងមានបទបញ្ជាពី លោក ហួត វុទ្ធី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាម សមត្ថកិច្ចបាននាំខ្លួនជនសង្ស័យមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ