ព្រឹតិ្តការណ៍ថ្មីៗ

ពិធីចែកផ្ទះជូនសមាជិកអតីតយុទ្ធជន នៅស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ាណែត

7 ខែ មុន 83 តូ សុផល

ភ្នំពេញ៖  នៅព្រឹកថ្ងៃសុក្រ ១០កេីត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេតប្រធានសមាគមអតីតយុទ្ធជនកម្ពុជា រាជធានីភ្នំពេញ បានអញ្ជេីញចូលរួមក្នុងពិធី សំណេះសំណាល ចែកផ្ទះជូនសមាជិកសមាគមអតីតយុទ្ធជនកម្ពុជា និងសម្ភោធដាក់អោយប្រេីប្រាស់នូវស្រះទឹកតេជោអភិវឌ្ឍន៍ នៅតំបន់ដីសម្បទានសង្គមកិច្ច ឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គលេខាធិការរងសមាគមអតីតយុទ្ធជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ។ កម្មវិធីនេះក៏មានការចូលរួមពី ឯកឧត្តម ប៉ែន កុសល អភិបាលខេត្តឧត្តរមានជ័យ ឯកឧត្តម មែន លី ស្នងការនគរបាលខេត្តឧត្តរមានជ័យ លោកស្រីតំណាងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងមន្ត្រីពាក់ព័ន្ធជាច្រេីនរូបទៀត ។

ក្នុងឱកាសនោះដែរឯកឧត្តម ហ៊ុន ម៉ាណែត បានធ្វេីការថ្លែងអំណរគុណដល់អតីតយុទ្ធជនទាំងអស់ដែលបានតស៊ូ និងលះបង់ពីអតីតកាល ដេីម្បីការពារប្រជាពលរដ្ឋ ក៏ដូចជាប្រទេសជាតិទាំងមូល ជាពិសេសឯកឧត្តម បានថ្លែងអំណរគុណដល់ សម្តេចតេជោ ហ៊ុន សែន ដែលបានតែងតែយកចិត្តទុកដាក់ខ្ពស់ និងជួយឧបត្ថម្ភជាប្រចាំដល់បងៗ ពូៗ ដែលជាអតីតយុទ្ធជន ហេីយសម្តេចនៅតែជួយ និងគិតគូរជានិច្ចដល់សុខទុក្ខ និងការរស់របស់បងប្អូន ។

ឯកឧត្តមក៏បាននាំយកការសួរសុខទុក្ខពីសម្តេច ក៏ដូចជាអំណោយឧបត្ថម្ភជាច្រីនរបស់សម្តេចដូចជា ស្រះទឹកធំមួយទំហំ ១០០ x ១០០ម កង់១សម្រាប់១គ្រួសារ ថវិកា អង្ករ និងសម្ភារ:ប្រេីប្រាស់ជាច្រេីនមុខផ្សេងទៀត ។

ម្យ៉ាងវិញទៀតឯកឧត្តម ហ៊ុន ម៉ាណែត បានជួយឧបត្ថម្ភជាទឹកប្រាក់ចំនួន ៥០លានរៀល ដេីម្បីទិញថ្នាំលាបផ្ទះ គំរោងជីកស្រះជាច្រេីនបន្ថែមទៀត និងបង្គន់អនាម័យចំនួន ១៨០ ជាពិសេសឯកឧត្តមបានផ្តល់ប្រេងចំនួន ២មុឺនលីត្រ ឯកឧត្តម ស ថេត ឧបត្ថម្ភប្រេង ១មុឺនលីត្រ សរុប៣មុឺនលីត្រ ដេីម្បីសម្រួលក្នុងការធ្វេីការងារទូទៅ និងប្រេីប្រាស់គ្រឿងចក្រដេីម្បីជីកស្រះបន្ថែមជូនអតីតយុទ្ធជន ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ