ព្រឹតិ្តការណ៍ថ្មីៗ

ប៉ូលិស ច្បាមចោរឆក់ទូរស័ព្ទ ពីខណ្ឌសែនសុខ ឆ្លងដល់ខណ្ឌដូនពេញ

1 ខែ មុន 1678 តូ សុផល

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ជាមុខសញ្ញាឆក់ ក្រោយពីធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីអ្នកដំណើរតាមផ្លូវ បានសម្រេចកាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩ កន្លងមកនៅក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ គេចខ្លួនបាត់ស្រមោល ស្រាប់តែនៅព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៩ នេះ ប្រទះឃើញភិនភាគ និងស្គាល់ស្លាកលេខម៉ូតូ កម្លាំងជំនាញខណ្ឌសែនសុខស្រាវជ្រាវ តាមចាប់ខ្លួនបាន នៅក្នុងសង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ ។

តាមសមត្ថកិច្ចគ្រាន់តែបង្ហើបឲ្យដឹងថា ជនសង្ស័យជិះម៉ូតូ មួយគ្រឿង QBIX ពណ៌ត្រួយចេក ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 1HG-3900 ធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ ពីអ្នកដំណើរ កាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩កន្លងមកនៅក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ បានសម្រេចហើយរត់គេចខ្លួនបាត់ ទើបតែនៅព្រឹកថ្ងៃទី០៦ ខែធ្នូ នេះប្រទះឃើញ ភិនភាគជនសង្ស័យនិងម៉ូតូ ទើបដេញចាប់ឃាត់ខ្លួនបាន ។

ក្រោយពីចាប់ខ្លួនបាន ជនសង្ស័យសមត្ថកិច្ចនាំមកសាកសួរនៅផ្នែកជំនាញខណ្ឌសែនសុខ និងស្រាវជ្រាវស្វែងរកចាប់ខ្លួនបក្ខពួកបន្ថែមទៀត ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ