ព្រឹតិ្តការណ៍ថ្មីៗ

សាលាសង្កាត់ស្ទឹងមានជ័យទី៣ និងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យត្រូវបញ្ចប់កុងត្រាជួល មិនទាន់មានស្នាក់ការពិតប្រាកដ

1 ខែ មុន 632 តូ សុផល

ភ្នំពេញ៖ បើតាមអោយដឹងសង្កាត់ស្ទឹងមានជ័យទី៣និងប៉ុស្តិ៍ស្ទឹងមានជ័យ៣ចាប់ផ្តើមដំណើរការបម្រើសេវាជូនប្រជាពលរដ្ឋជាង២ឆ្នាំមកហើយនៅតែរកស្នាក់ការផ្ទាល់ខ្លួនមិនបានហាក់បីដូចជាមិនមានការយកចិត្តទុកដាក់ពីថ្នាក់លើសោះ៕
បើតាមសម្តីប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់ស្ទឹងមានជ័យ៣
ម្នាក់សូមមិនបញ្ចេញ់ឈ្មោះបាននិយាយថាគួរតែធ្វើសង្កាត់ និងប៉ុស្ដិ៍ដើម្បីងាយស្រួលប្រជាពលរដ្ឋត្រូវការជាចាំបាច់ រួចគាត់បន្តទៀតថាបើថ្នាក់លើអនុញ្ញាតអោយធ្វើមិនខ្វះទេដីសូម្បីតែប្រឡាយលូប្រាំហៅថាប្រឡាយបឹងក្រពើត្រូវចាក់លុបបំបាត់សង់ផ្ទះអស់ទៅហើយចំណែកសង្កាត់និងប៉ុស្តិ៍ត្រូវ
ជួលផ្ទះគេវិញរួចពេលនេះត្រូវម្ចាស់ផ្ទះមិនបន្តកុងត្រាជួលអោយទៀតទេធ្វើអោយប្រជាពលរដ្ឋដើររកប៉ុស្តិ៍មិនឃើញទៀតហើយហើយបើតាមអោយដឹងល្អៀងៗពីមន្ត្រីសង្កាត់ និងប៉ុស្តិ៍អោយដឹងទៀតថាពួកគាត់មានការព្រួយបារម្ភខ្លាំងពីបញ្ហាអត់ទីស្នាក់ការពិតប្រាកដចំណែកជួលផ្ទះគេមានកុងត្រាត្រឹមត្រូវតែផុតកុងត្រាគេឈប់ជួលអោយពួកគាត់មិនដឹងទៅជួលកន្លែងណាទេ និងពិបាកប្រជាពលរដ្ឋរកវង្វេងទៀតហើយ ពួគគាត់បានស្នើរសូមអោយថ្នាក់ដឹកនាំជួយផ្តល់ទីតាំងពិតប្រាកដអោយពួកគាត់ផងងាយស្រួលសម្រាប់ប្រជាពលរដ្ឋ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ