ព្រឹតិ្តការណ៍ថ្មីៗ

នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដុតបំផ្លាញផលិតផលក្លែងក្លាយ ជាង១០០តោន

1 ខែ មុន 151 តូ សុផល

ភ្នំពេញ ៖ ផលិតផលក្លែងក្លាយ ខូចគុណភាព សំណល់ផ្សេងៗ សរុបចំនួន១២មុខ ស្មើជាង១០០តោនក្រោយពីសមត្ថកិច្ចបង្ក្រាបនិងចាប់ដកហូតបានកន្លងមក ត្រូវបានយកទៅដុតបំផ្លាញចោល នាព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៩ នៅដីវាលមួយកន្លែង ក្នុងភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។

ព្រឹត្តិការដុតបំផ្លាញផលិតផលនាព្រឹកនេះ ក្រោមអធិបតីភាព របស់ឯឧត្តម សន្ថិបណ្ឌិត តេង សាវង្ស រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ចូលរួមពីសំណាក់ សមត្ថកិច្ចចម្រុះ ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន សង្កាត់ ខណ្ឌ ដោយអនុវត្តតាមក្រមព្រហ្មទណ្ឌស្ថាពរលេខ ៣៥៩៦ (ឃ១)ចុះថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ របស់សាលាដំបូងរាជធានីភ្នំពេញ និងតាមក្រមព្រហ្មទណ្ឌស្ថាពរលេខ ០២(ជជ) ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ របស់សាលាដំបូង ខេត្តកណ្តាល ។

តាមប្រសាន៍ឯកឧត្តម សន្ថិបណ្ឌិត តេង សាវង្ស បានឲ្យដឹងថា កិច្ចសហប្រតបត្តិការបង្ក្រាបបទល្មើស និងវត្ថុល្មើសច្បាប់ ដោយអនុវត្តតាមអនុសាសន៍ ដឹកនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋម្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងមានការដឹកនាំបញ្ជាផ្ទាល់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ។

វត្ថុតាងចាប់យកផលិតផលក្លែងក្លាយ ហើយត្រូវយកមកដុតបំផ្លាញចោលនាពេលនេះមានចំនួន១២មុខ សំបកបារីគ្រប់ប្រភេទ , សំបកសុងបារីចំរុះ,បារីចំរុះម៉ាក,សសៃថ្នាំជក់,ឧបករណ៍សម្ភារៈបម្រើក្នុងការផលិតបារី ,ផលិតផលគ្រឿងសំអាងគ្រប់ប្រភេទ,ឧបករណ៍បម្រើឲ្យការផលិតគ្រឿងសំអាង,ផលិតផលធូប និងធូបមុសសរុបប្រមាណជាង១០០តោន ក្រោយពីកម្លាំងជំនាញបង្ក្រាបចាបបានកន្លងមក នៅរាជធានីភ្នំពេញ និងនៅក្នុងខេត្តកណ្តាល ។

សមត្ថកិច្ចអំពាវនាវផងដែរ ដល់បងប្អូនប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នចំពោះផលិតផលក្លែងក្លាយ និងចូលរួមសហការផ្តល់ព័ត៌មានជូនសមត្ថកិច្ច ក្នងករណីពិនិត្យ សង្ស័យឃើញថា មានទីតាំងផលិតផលផ្សេងៗ ដែលខុសច្បាប់ ដើម្បីទប់ស្កាត់ និងការពារសុខមាលភាពជូនប្រជាពលរដ្ឋ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ