ព្រឹតិ្តការណ៍ថ្មីៗ

ជួយចែករំលែក! ប្រកាស រកម្ចាស់ខ្សែដៃ មកទទួលទៅវិញផង

7 ខែ មុន 86 tnn_admin

នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សូមប្រកាសជូនដំណឹងដល់ជនរងគ្រោះ ដែលត្រូវចោរឆក់នៅម្ដុំផ្សារ TK វេលាម៉ោង២រសៀល ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩នេះ មកទទួលយកខ្សែដៃមួយខ្សែដែលត្រូវក្រុមចោរឆក់ ហើយត្រូវកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ចេញប្រផាប់ចាប់ប្រភីងរហូតជនសង្ស័យផ្ដួលម៉ូតូ ហើយរត់គេចខ្លួនបាត់ បន្សល់ទុកម៉ូតូសម្រាប់ធ្វើសកម្មភាព និងខ្សែដៃរបស់ជនរងគ្រោះ។

អាស្រ័យហេតុនេះ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សូមអំពាវនាវដល់ជនរងគ្រោះក្នុងហេតុការណ៍នេះ មកទទួលយកខ្សែដៃវិញ នៅការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដែលមានទីតាំងស្ថិតនៅក្នុងក្រសួងមហាផ្ទៃ។

សូមជម្រាបថា រហូតមកដល់ពេលនេះ កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងអធិការដ្ឋាននគរបាលខណ្ឌទួលគោក កំពុងសហការគ្នាស្រាវជ្រាវ ដើម្បីតាមចាប់ជនសង្ស័យយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ