ព្រឹតិ្តការណ៍ថ្មីៗ

សិស្សវិទ្យាល័យសំពៅលូន ដួលសន្លប់ជាច្រើននាក់ មិនដឹងមូលហេតុ

5 ថ្ងៃ មុន 22 tnn_admin

បាត់ដំបង៖នៅព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩ មានសិស្សវិទ្យាល័យស្រុកសំពៅលូនដួលសន្លប់ជាង២០នាក់ខណៈកំពុងឈរគោរពទង់ជាតិ។

ករណីនេះបានកើតឡើងក្នុងបរិវេណវិទ្យាល័យស្រុកសំពៅលូន ស្ថិតក្នុងភូមិត្រពាំងព្រលឹត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។

ក្រោយពេលកើតហេតុលោកគ្រូ អ្នកគ្រូនិងសមត្ថកិច្ចបានបញ្ជូនសិស្សរងគ្រោះទាំងអស់នោះទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកស្រុកសំពៅលូន។

ប្រភពព័ត៌មានបានអោយដឹងថា៖សិស្សរងគ្រោះមានរោគសញ្ញា វិលមុខ បេះដូងដើរញាប់ និងសម្ពាតឈាមឡើងខ្ពស់។

ចំពោះករណីសិស្សដួលសន្លប់ដូចការរៀបរាប់ខាងលើក្រុមគ្រូពេទ្យនៅមិនទាន់រកឃើញរោគសញ្ញាច្បាស់លាស់នៅឡើយ៕ដោយ ៖ សុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ