ព្រឹតិ្តការណ៍ថ្មីៗ

ប៉ូលិសម្នាក់ ប្រើកាំភ្លើងAK47 បាញ់ពលរដ្ឋ ៤គ្រាប់ ផ្អើលខណ្ឌទួកគោកទាំងព្រឹក

5 ថ្ងៃ មុន 38 tnn_admin

ភ្នំពេញ៖ ករណីបាញ់ប្រហារកណ្តាលក្រុងភ្នំពេញ បង្កការភ្ញាក់ផ្អើលខ្លាំង កាលពីវេលាម៉ោងប្រមាណ១០ព្រឹក ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩នេះ ស្ថិតក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញបង្កឡើងដោយ មន្ដ្រីនគរបាលប៉ុស្ដិ៍រដ្ឋបាលបឹងសាឡា កាន់កាំភ្លើងវែង AK47 ក្នុងដៃបាញ់គំរាមប្រជាពលរដ្ឋ និងត្រូវមួយគ្រាប់ចំខ្នង បណ្ដាលឲ្យរងរបួស។

ប្រភពប្រាប់ថា មន្ដ្រីនគរបាលប៉ុស្ដិ៍បឹងសាឡាងខាងលើ បានឈ្លោះប្រកែកគ្នាជាមួយអ្នកជិតខាង រហូតឈានដល់ការផ្ទុះអាវុធ ចំនួន៤គ្រាប់ បណ្ដាលឲ្យត្រូវមួយគ្រាប់ ត្រូវសមត្ថកិច្ច ចាប់វាយខ្នោះភ្លាមៗផងដែរ។

ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មន្ដ្រីនគរបាលប៉ុស្ដិ៍បឹងសាឡាងខាងលើ បានឈ្លោះជាមួយបុរសម្នាក់ រស់នៅជិតខាងគ្នា រហូតមន្ដ្រីនគរបាលខាងលើទាញកាំភ្លើង AK47 បាញ់ចំនួន៤គ្រាប់ផ្ទួនៗ ដោយ៣គ្រាប់បាញ់ឡើងលើ និង១គ្រាប់ទៀត បាញ់ត្រូវចំខ្នងរបស់ជនរងគ្រោះបណ្ដាលឲ្យរងរបួស ហើយត្រូវបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។

ដោយឡែក សម្រាប់មូលហេតុ ដែលនាំឲ្យមានការឈ្លោះប្រកែកគ្នានេះ មិនទាន់ដឹងច្បាស់នៅឡើយទេ។

យ៉ាងណាមិញ មន្ដ្រីនគរបាលខាងលើ ក៏ត្រូវបានចាប់វាយខ្នោះភ្លាមៗនៅកន្លែងកើតហេតុផងដែរ ដើម្បីធ្វើការសួរនាំ និងចាត់តាមនីតិវិធី៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ