ព្រឹតិ្តការណ៍ថ្មីៗ

នគរបាលក្រុងបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ៥នាក់បង្កហិង្សាតាមទីសាធារណៈ

5 ថ្ងៃ មុន 38 tnn_admin

បាត់ដំបង៖ ក្រុមអ្នកលេងប្រដាប់ដោយដំបង ពូថៅដៃ ចំនួន៥នាក់ត្រូវបានកម្លាំងនគ្របាលក្រុងបាត់ដំបងឃាត់ខ្លួនរួមទាំងវត្ថុតាងជាក់ស្តែង។

ជនសង្ស័យទាំងអស់នេះត្រូវបានឃាត់ខ្លួនកាលពីវេលាម៉ោង២០និង០០នាទីថ្ងៃទី២៩ ខែវិច្ចិកា ឆ្នាំ២០១៩ ចំណុចភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។

លោកឆាង វណ្ណឆៃ អធិការក្រុងបាត់ដំបងបានលើកថា៖បន្ទប់ពីកម្លាំងរបស់លោកទទួលពាក្យបណ្តឹង ឈ្មោះ រឿម សុខា(ជនរងគ្រោះ) ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិវត្តលៀប សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ភ្លាមៗនោះលោកបានចាត់កម្លាំងចុះស្រាវជ្រាវរហូតឃាត់ខ្លួនជនសង្ស័យយកទៅសាកសួរនិងឃុំខ្លួនបណ្តោះនៅអធិការដ្ឋានក្រុងបាត់ដំបង។

ជនសង្ស័យទាំងមានឈ្មោះដូចតទៅ៖១-ពៀន បៀន ភេទប្រុស អាយុ៣៤ឆ្នាំ ២-ឈ្មោះនី ណារី ភេទប្រុស អាយុ៣១ឆ្នាំ ៣-ឈ្មោះ ហៀន ចិន ភេទប្រុស អាយុ៣១ឆ្នាំ ៤-ឈ្មោះ ធី លី ភេទប្រុស អាយុ២០ឆ្នាំ ៥-ឈ្មោះ ងៀន ងើប ភេទប្រុស អាយុ២២ឆ្នាំ ទាំង៥នាក់មានលំនៅដ្ឋានក្នុងឃុំស្នាមព្រះ ស្រុកបានកាន ខេត្តពោធិសាត់។

លោកអធិការបានបន្តថា៖ជនបង្កហិង្សាខាងលើបានសារភាពថាពួកគេពិតជាបានវាយទៅលើជនរងគ្រោះបណ្តាលអោយរបួសពិតប្រាកដមែន។

បច្ចុប្បន្នកម្លាំងជំនាញបានបញ្ជូនជនសង្ស័យរួមទាំងវត្ថុតាងទៅស្នងការដ្ឋានខេត្តបាត់ដំបងដើម្បីចាត់ការបន្តទៅតាមនិតិវិធី៕ ដោយ សុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ