ព្រឹតិ្តការណ៍ថ្មីៗ

ពិធីសម្ពោធឧបករណ៍កម្សាន្តសម្រាប់កុមារ និងឧបករណ៍លំហាត់ប្រាណនៅសួនច្បារព្រះនាងប្រាជ្ញាបារមី

6 ថ្ងៃ មុន 43 tnn_admin

ភ្នំពេញ៖ នារសៀលថ្ងៃអាទិត្យ ០៥កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៩នេះ

ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោក ព្យែរ ប៊ៃយ៉េ លេខាធិការដ្ឋានរបស់សមាគមអន្តរជាតិនៃអភិបាលក្រុងប្រើប្រាស់ភាសាបារាំង ( AIMF ) បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធឧបករណ៍កម្សាន្តសម្រាប់កុមារ និងឧបករណ៍លំហាត់ប្រាណនៅសួនច្បារព្រះនាងប្រាជ្ញាបារមី ស្ថិតនៅក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ និងការបើកបង្ហាញពិព័រណ៍រូបភាពក្រោមប្រធានបទ ៤០ឆ្នាំ នៃដំណើរវិវត្តន៍របស់រាជធានីភ្នំពេញ នៅតាមបណ្ដោយតិរវិថីព្រះសុីសុវត្ថិ ស្ថិតនៅក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ និងមានការចូលរួមពីឯកឧត្ដម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សារាជធានី ឯកឧត្ដម លោកជំទាវ អភិបាលរងរាជធានី ប្រធាន អនុប្រធាន មន្ទីរអង្គភាពជំនាញពាក់ព័ន្ធ លោក លោកស្រី អភិបាល អភិបាលរងខណ្ឌទាំង១៤ និងមន្រ្ដីរាជការ បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ