ព្រឹតិ្តការណ៍ថ្មីៗ

ចោរព្រួតកាប់ប្លន់យកម៉ូតូមួយគ្រឿង ទាំងបែកកង់ទៅបាត់

6 ថ្ងៃ មុន 130 តូ សុផល

ភ្នំពេញ ៖  បទល្មើសប្លន់ ក្នុងរាជធានីភ្នំពេញ មួយរយៈពេលចុងក្រោយនេះ ហា កម្រើកឡើងវិញដោយជនសង្ស័យ ធ្វើសកម្មភាព ភ្ជង់ កាប់ វាយប្លន់ ដូចគ្មានញញើតនឹងសមត្ថកិច្ច ហើយនៅយប់ថ្ងៃទី៣០ ខែវិច្ឆិកានេះផងដែរ ម៉ូតសេ១២៥ សេរី២០១៧ មួយគ្រឿង សូម្បីតែបែកកង់ជិះមិនទាន់កតផង ក៏ត្រូវបានក្រុមចោរប្លន់ ប្រដាប់ដោយដំបង កាំបិត ព្រួតវាយកាប់លើជនរងគ្រោះ ប្លន់យកម៉ូតូបែកកង់បណ្តើររត់គេចទៅបាត់ដោយសុវត្តិភាព ម្ចាស់រងរបួសដេកពេទ្យដេរ៧ថ្នេរ
កាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅផ្លូវច្រកចូលដីឡុងឈិនចំណុចភូមិផ្សារលិច សង្កាត់ព្រគព្នៅ ខណ្ឌព្រែកព្នៅ ។

ជនរងគ្រោះឈ្មោះ ញ៉ែម បញ្ញា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ ជាងពិដាន មានទីលំនៅភូមិ សំរោងកណ្តាល សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រងរបួសដៃឆ្វេង ។

តាមសម្តីជនរងគ្រោះបានឲ្យដឹងថា ម៉ូតូរបស់ខ្លួនមិនបានចាំស្លាកលេខ សេរី២០១៧ ពណ៌ខ្មៅ ហើយកង់ម៉ូតូបែកធ្លាយទៀត ។ មុនកើតហេតុ កាលពីវេលាម៉ោងខាងលើ គ្រាដែលវិលត្រឡប់មកពីដើរលេងនៅវិមានឈ្នះ ឈ្នះ វិញ ម៉ូតូបែកកង់ក្រោយ បណ្តើរផង ជិះផង ធ្វើដំណើរទៅផ្ទះ ស្រាប់តែមកដល់ចំណុចខាងលើ ឃើញស្ងាត់ ក៏ឡើងជិះម៉ូតូទាំងកង់ម៉ូតូបែក បើកតិចៗ ស្រាប់តែមានជនសង្ស័យមួយក្រុមគ្នា៦នាក់ ជិះម៉ូតូ២គ្រឿង ប្រដាប់ដោយដំបង កាំបិត មកធ្វើសកម្មភាព វាយ កាប់ ប្លន់យកម៉ូតូ ទោះជាដឹងថា បែកកង់ក៏ ក្រុមជនសង្ស័យ ដណ្តើមយកបណ្តើររត់គេចទៅបាត់ បណ្តាលឲ្យរងរបួសដៃដេ៧ថ្នេរ ដេកសម្រាកនៅមន្ទីរពេទ្យបង្អែកព្រែកព្នៅ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ