ព្រឹតិ្តការណ៍ថ្មីៗ

មន្ត្រីយោធាម្នាក់ ស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍

6 ថ្ងៃ មុន 47 តូ សុផល

បាត់ដំបង៖ នៅវេលាម៉ោង២០និង៣០នាទី ថ្ងៃទី៣០ ខែវិច្ចិកា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូសណ្តោងរឺម៉កនិងម៉ូតូទំនើបម៉ាកZOOMERបណ្តាលអោយមន្ត្រីយោធាម្នាក់ស្លាប់នៅពេលបញ្ជូនទៅដល់មន្ទីរពេទ្យភូមិភាគ៥ (ពពីរ)។

ហេតុការណ៍នេះបានកើតឡើងនៅតាមបណ្តោយផ្លូវជាតិលេខ57 A ចំណុចមុខសាលាអនុវិទ្យាល័យបឹងរាំង ស្ថិតក្នុងភូមិបឹងរាំង សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានអោយដឹងថា៖មុនពេលកើតហេតុមានម៉ូតូសណ្តោងរឺម៉ក១គ្រឿងបើកបរយ៉ាងលឿនស្របទិសគ្នាជ្រុលទៅបុកម៉ូតូZOOMER ពីក្រោយបើកបរដោយឈ្មោះ ខរ លីហេង ភេទប្រុស អាយុ២៤ឆ្នាំ របរជាមន្ត្រីយោធាភ្នំស្លឹក បណ្តាលអោយស្លាប់ក្រោយពេលបញ្ជូនទៅដល់មន្ទីរពេទ្យខាងលើ។

សមត្ថកិច្ចបានបន្តថា៖ជនរងគ្រោះមានទីលំនៅក្នុងភូមិអូរមន្នី ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង ចំណែកជនបង្កហេតុ(មិនស្គាល់)បានរត់គេចខ្លួនបាត់។

បច្ចុប្បន្នសពជនរងគ្រោះត្រូវបានក្រុមគ្រួសារយកចេញពីមន្ទីរពេទ្យដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕ដោយសុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ