ព្រឹតិ្តការណ៍ថ្មីៗ

អភិបាល និងប្រធានក្រុមប្រឹក្សាខេត្តកំពត អញ្ជើញចូលរួមក្នុងពិធីខួបលើកទី៤១របស់សហភាពសហព័ន្ធយុវជនកម្ពុជា

4 ខែ មុន 46 tnn_admin

ខេត្តកំពត៖ នាព្រឹកថ្ងៃសៅរ៍ ០៤កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩

នៅសាលសន្និសីទខេត្តកំពតមានរៀបចំពិធីអបអរសាទរខួបលើកទី៤១ របស់សហភាពសហព័ន្ធយុវជនកម្ពុជា។ ពិធីនេះស្ថិតក្រោមអធិបតីភាពឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត និងឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្តកំពតដោយបានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដា់អាវុធ និងសមាជិកសមាជិកាសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពតដ៏ច្រើនកុះករ។


ជាការក្រើនរំលឹកក្នុងពិធីដ៏មានអត្ថន័យនេះ ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តកំពតបានមានប្រសាសន៍ថា យុវជនទាំងអស់ត្រូវបន្តអភិវឌ្ឍសមត្ថភាពរបស់ខ្លួនឱ្យកាន់តែខ្លាំងក្លាឡើងថែមទៀត។ ក្នុងនោះត្រូវបង្កើនសមត្ថភាពផ្នែកចំណេះដឹង ចំណេះធ្វើ និងរៀបចំឥរិយាបថឱ្យបានស័ក្តិសមជាយុវជនគំរូរបស់ប្រទេសជាតិ។ លើសពីនេះ យុវជនត្រូវរួមចំណែកក្នុងកិច្ចការពារសុខសន្តិភាព ស្ថេរភាពនយោបាយដើម្បីសម្រេចបាននូវចក្ខុវិស័យជាគោលដៅរបស់ប្រទេសកម្ពុជាគឺប្រជាពលរដ្ឋនឹងទទួលចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នាឆ្នាំ២០៥០៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ