ព្រឹតិ្តការណ៍ថ្មីៗ

ចោរលួចម៉ាស៊ីនបូមទឹក របស់ប្រជាពលរដ្ឋ ត្រូវប៉ូលិសឃាត់ខ្លួន 

4 ខែ មុន 35 tnn_admin

តាកែវ៖កម្លាំងអធិការដ្ឋាននគរបាលស្រុកអង្គរបូរី ខេត្តតាកែវសហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលគោកធ្លក បានចាប់ខ្លួនចោរលួច ម៉ាស៊ីនប៊ូមទឹករបស់ប្រជាពលរដ្ឋនៅក្នុងឃុំគោកធ្លក ស្រុកអង្គរបូរី ខេត្តតាកែវនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ។

ការចាប់ខ្លួនជនសង្ស័យខាងលើបានធ្វើឡើងនៅវេលាថ្ងៃត្រង់ចំណុចប្រឡាយ០៩ ភូមិព្រែកដា ឃុំគោកធ្លក ស្រុកអង្គរបូរី
ជនសង្ស័យមានឈ្មោះ ហ៊ីម ភព អាយុ៣៥ឆ្នាំរស់នៅភូមិព្រៃផ្គាំ ឃុំព្រៃផ្គាំ ស្រុកអង្គរបូរី ខេត្តតាកែវ។ចំណែកជនរងគ្រោះឈ្មោះ ញ៉ា អាយុប្រហែល៤០ឆ្នាំ រស់នៅភូមិទួលពុទ្រា ឃុំគោកធ្លក។

ប្រជាពលរដ្ឋនៅឃុំគោកធ្លក ស្រុកអង្គរបូរី បានឲ្យដឹងថា ករណីបាត់ម៉ាស៊ីនបូមទឹកគឺបាត់ជារៀងរាល់ឆ្នាំក្នុងមួយឆ្នាំមួយឆ្នាំបាត់មិនតិចពីក្រោម ១០ ទៅ ២០ ករណីនោះទេក្នុងករណីលួចទូកនិងម៉ាស៊ីន។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តតាកែវ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ