ព្រឹតិ្តការណ៍ថ្មីៗ

ឈ្លោះគ្នាជាមួយប្រពន្ធ  បងថ្លៃចូលឃាត់វាយបែកឈាមដេរ៨ថ្នេរ 

4 ខែ មុន 31 tnn_admin

ខេតត្តកណ្ដាល៖ ប្តីប្រពន្ធមួយគូររស់នៅមិនចុះសម្រុងនឹងគ្នារហូតផ្ទុះហិង្សាឈ្លោះប្រកែកគ្នាយ៉ងខ្លាំងជាញឹកញាប់ ខណៈជម្លោះជាមួយគ្នាតែងតែកើតមានឡើងជារឿយៗ រហូតភាគីស្រ្តីជាប្រពន្ធបានសុំទាមទារបុរសជាប្ដីលែងលះគ្នាជាបន្តបន្ទាប់ក្នុងកំឡុងពេលឈ្លោះប្រកែកគ្នា។
ខណៈពេលកំពុងឈ្លោះគ្នាបងថ្លៃចូលទៅឃាត់ ស្រាប់តែប្អូនថ្លៃខឹងសម្បាយ៉ាងខ្លាំងរហូតឈានទៅដល់វាយតប់ទៅលើបងថ្លៃរបួសយ៉ាងដំណំបែកឈាមពេញមុខ។

ហេតុខាងលើនោះបានកើតឡើងនៅល្ងាចថ្ងៃទី២៩ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង០៤ៈ២០នាទី នៅចំណុចផ្ទះជនសង្ស័យភូមិទឹកជា ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។

លោក ថាច់ សុវណ្ណា ប្រធានផ្នែកព្រហ្មទណ្ឌស្រុកអង្គស្នួលបានឲ្យដឹងថា ជនរងគ្រោះឈ្មោះឡាំង សុខា ភេទប្រុស អាយុ៤០ ឆ្នាំជនជាតិខ្មែរមុខរបរបើកបរស្នាក់នៅ នៅភូមិទឹកជា ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។ ចំណែកជនសង្ស័យឈ្មោះភឿន ម៉ន អាយុ៣៦ឆ្នាំជន
ជាតិខ្មែរមុខរបរលក់ដូ នៅភូមិទឹកជា ឃុំពើកស្រុកអង្គស្នួល ខេត្តកណ្តាល បានរងរបួសដេរ ៨ថ្នេរ ។

លោក ថាច់ សុវណ្ណា បានបន្តថា ដំណើររឿងរឿងហេតុនៅមុនពេលហេតុជនសង្ស័យបានឈ្លោះគ្នាជាមួយប្រពន្ធ ឈ្មោះ ឡាំង ចាន់ធឿន ខណៈនោះបងថ្លៃបានចូលមកឃាត់កុំឱ្យឈ្លោះប្រកែកគ្នា ។ស្រាប់តែជនសង្ស័យបានស្ទុះមកវាយជនរងគ្រោះ ដែលត្រូវបងថ្លៃដាល់ ៤ដៃចំមុខ២ដៃ បែកដេរ៧ថ្នេរ ចំក្បាលបែកដេរ១ថ្នេរ និងដាល់ចំកញ្ចឹងក១ដៃទៀត ទើបជនរងគ្រោះរត់ចេញមកខាងក្រៅផ្ទះស្រែកឲ្យគេជួយ និងប្ដឹងទៅសមត្ថកិច្ចចុះមកឃាត់ខ្លួនជនសង្ស័យតែម្ដង។

បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានកម្លាំងជំនាញនៃអធិការរដ្ឋានស្រុកអង្គស្នួលកំពុងសួរនាំចាត់ការទៅតាមផ្លូវច្បាប់៕

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ